បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
២៥​ឆ្នាំ​ថ្ងៃ​បង្កើត​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ រម្លឹក​ពី​កិច្ចសហការ​របស់​អន្ដរជាតិ​ក្នុង​ការជួយ​រមណីយដ្ឋាន​អង្គរ​
02, Dec 2018 , 11:43 am        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​កិច្ចប្រជុំ និង​ប្រារព្ធ​ខួប​២៥​ឆ្នាំ ថ្ងៃ​បង្កើត​គណៈកម្មាធិការ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ ២០១៨​។ គណៈកម្មាធិការ​អន្ដរជាតិ​នេះ ដើរតួ​យ៉ាងសំខាន់​ក្នុង​ការកៀងគរ​ស្ថាប័ន​អន្ដរជាតិ​ដើម្បី​ផ្តល់​មូលនិធិ និង​បច្ចេកទេស ជួយ​ជួសជុល​ប្រាសាទខ្មែរ​។ ពិធី​នេះ​នឹងមាន​ការចូលរួម​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កម្ពុជា និង​ភ្ញៀវ​អន្ដរជាតិ ដែលជា​អ្នកមាន​ចំណែក​បង្កើត​គណៈកម្មាធិកា​រ​នេះ​ឡើង​។ បំណង​សម្រាប់​ការ​ប្រារព្ធ​ពិធី​នេះ គឺ​រម្លឹក​រាល់​កិច្ចសហប្រតិបត្តិការ​រ​បស់​អន្ដរជាតិ​ក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ពិសេស​គឺ​បាន​ជួយ​អង្គរ​ឱ្យ​ចាក​ចេញពី​បេតិកភណ្ឌ​ពិភពលោក​ប្រឈម​នឹង​គ្រោះថ្នាក់​នៅ​ឆ្នាំ ២០០៤​។ ខុសពី​តំបន់​ប្រវត្តិសាស្ដ្រ​ដទៃ ស្ថាប័ន​អន្ដរជាតិ​ជាច្រើន​នៅតែ​បង្ហាញ​ជំហរ​មិន​ព្រម​បោះបង់​អង្គរ បើទោះបីជា​បច្ចុប្បន្ន រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​មួយ​នេះ​មានការ​អភិវឌ្ឍ និង​មាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក​បែបណា​ក្ដី​។ តើ​មាន​មូលហេតុ​អ្វី បានជា​អង្គរ​ចងចិត្ត​អ្នកជំនាញការ​អន្ដរជាតិ​ជាច្រើន ឱ្យ​បន្ដការងារ​នៅ​តំបន់​ដ៏​អស្ចារ្យ​មួយ​នេះ​?

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​
 







Tag:
 icc
© រក្សាសិទ្ធិដោយ thmeythmey.com