បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
គ្រាន់តែ​ធុងសំរាម​មុខផ្ទះ​ក៏​គេ​យក​បាត់​ដែរ តើ​ដោះស្រាយ​បញ្ហា​សំរាម​ដូចម្ដេច​?
02, Dec 2018 , 11:39 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ បញ្ហា​សំរាម​នៅតែ​ជា​ប្រធានបទ​មិនអាច​ដោះស្រាយបាន​។ ទម្លាប់​នៃ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល មិន​ថា​នៅ​ថ្ងៃ​បុណ្យជាតិ តាម​តំបន់​ទេសចរណ៍ ដងផ្លូវ ទីសាធារណ​ផ្សេងៗ និង​បរិវេណ​ជុំវិញ​ផ្ទះ​ប្រជាពលរដ្ឋ នៅតែ​បន្ត​កើតមាន​។ អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​លោក យង់ គិ​ម​អេង អះអាងថា ការអប់រំ​មួយ​មុខ មិនអាច​លុបបំបាត់​ប​ញ្ហា​សំរាម​នេះ​បានទេ ពោលគឺ​ត្រូវបង្កើត និង​អនុវត្ត​ច្បាប់ ដោយ​ចាប់​ផាកពិន័យ​អ្នកប្រព្រឹត្ត​ខុស ទើប​ជា​ដំណោះស្រាយ​។​

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ដូចតទៅ​នេះ​៖



 
​លោក យង់ គិ​ម​អេង ថ្លែងថា ទោះ​នៅ​ប្រទេស​ផ្សេង ក៏​គេ​យក​ច្បាប់​មក​អនុវត្ត​ដែរ ដើម្បី​ប​ង្រា្ក​ប​ទម្លាប់​អាក្រក់​មួយ​នេះ​។ លោក​បន្ថែមថា រដ្ឋាភិបាល​អាច​ប្រើ​កាំ​មេ​រ៉ា ជា​ជំនួយ​ដល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ហើយ​ទោះ​មិនបាន​គ្រប់​ទីកន្លែង ក៏បាន​ទីតាំង​មួយចំនួន​ដើម្បី​ព្រមាន​មនុស្ស​ជាទូទៅ​។ ក្រៅពីនេះ លោក​គិ​ម​អេង បាន​សង្កត់ធ្ងន់​ពី​តួនាទី​របស់​អាជ្ញាធរ​មូ​ល​ដ្ឋា​ន ទៅលើ​ការដោះស្រាយ​បញ្ហា​សំរាម​នេះ​។ អាជ្ញាធរ ត្រូវតម្រូវ​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ធានា​មិន​ឲ្យ​បាត់បង់​ធុងសំរាម​ដែល​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​។ លោក​រម្លឹកថា បញ្ហា​សំរាម​នេះ​មិន​ងាយ​ដោះស្រាយ​ទេ ព្រោះ​សព្វថ្ងៃនេះ​គ្រាន់តែ​ធុងសំរាម ក៏​មិនអាច​ធានា​ឲ្យ​នៅ​គង់វង្ស​បានដែរ​៕
 

Tag:
 យង់ គិ​ម​អេង​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com