ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​៖ «​ការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​» គឺជា​ការជំរុញ​ឲ្យ​យុវជន​អភិវឌ្ឍន៍​ខ្លួន ជួយ​ដល់​សង្គម​
03, Dec 2018 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ វេទិកា​ថ្នាក់ជាតិ​លើក​ទី ៨ ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​ប្រធានបទ​«​ការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​» ក្នុង​គោលដៅ​លើកកម្ពស់​ការងារ​ស្ម័គ្រចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។​

 
​វេទិកា​ថ្នាក់ជាតិ​ស្តីពី «​ការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​» នេះ​គឺជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​យុវជន​ក្នុងការ​ផ្សារភ្ជាប់​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ការចែករំលែក​បទពិសោធ​ន៍ និង​ចំណេះដឹង​ជាក់ស្តែង ស្តីពី​ទទួលបាន​ការងារ​ស្ម័គ្រចិត្ត​នៅ​កាន់​សាធារណជន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
  
 
​សូមបញ្ជាក់ថា «​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​» ជា​ប្រធានបទ មួយ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​វេទិកា​សម្រាប់​ឲ្យ​យុវជន មាន​ស្មារតី​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន ដើម្បី​ជួយ​ដល់​សង្គម​។ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​អ្នកស្ម័គ្រចិត្ត​សហប្រជាជាតិ ព្រមទាំង​ដៃគូ​ជិតស្និទ្ធ ពី​អង្គការ​សង្គម​ស៊ីវិល នឹង​ប្រារព្ធ​វេទិការ​នេះ នៅតាម​សាកលវិទ្យាល័យ​ទាំង​២០ ទូទាំង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៥ ខែ​ឆ្នូ ដើម្បី​ជាការ​លើកកម្ពស់​ការងា​រ​ស្ម័គ្រចិត្ត​នៅ​កម្ពុជា​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com