ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ក្លាយជា​ប្រធានស្តីទី​នៃ​អតីត​បក្សប្រឆាំង
03, Dec 2018 , 8:00 am        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក អ៊ុំ សំអាន
រូបពីហ្វេសប៊ុករបស់លោក អ៊ុំ សំអាន
ស​ន្និសីទ​ពីរថ្ងៃ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលរៀប​ចំ​ឡើង​នៅ​សហរដ្ឋអាមេរិក បានសម្រេច​ហៅ​លោក សម  រង្ស៊ី ឲ្យ​វិល​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ដោយ​ឲ្យ​លោក កាន់ដំណែង​ជា​ប្រធានស្តីទី​នៃ​គណបក្ស​នេះ​ជា​បណ្តោះអាសន្ន​។ ក្នុង​ពិធី​បិទ​សន្និសីទ​នោះ  លោក សម  រង្ស៊ី បានប្រកាស​យល់ព្រមទទួលយកដំណែងនេះ​។

 

 
​លោក បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ សូមបញ្ជាក់ថា លោក កឹម សុខា នៅតែ​ជា​ប្រធាន​ដដែល  ហើយ​រចនាសម្ព័ន្ធ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ប៉ះពាល់​ទេ​។ តំណែង​ខ្ញុំ​ជា​ប្រធានស្តីទីរបស់ខ្ញុំ នឹងត្រូវ​ចប់ ពេលណា​លោក កឹម សុខា ទទួល​សេរីភាព​ពេញលេញ​។ យើង ត្រូវធ្វើការ​ទាំងអស់​។ ខ្ញុំ​មកកាន់​ដំណែង​នេះ មានន័យថា យើង​អត់​មាន​បែងចែក​អ្វី​សូម្បីតែ​បន្តិច​»៕ 

Tag:
 លោក សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com