ជាតិ
ចាប់បាន​គ្រឿងក្នុង​ជ្រូក ច្រមុះជ្រូក គ្មាន​ច្បាប់​អនុញ្ញាត​ជាង ២​តោន​នៅ​ច្រក​ប៉ោយប៉ែត​
03, Dec 2018 , 9:19 pm        
រូបភាព
រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​នៃ​ក្រសួងកសិកម្ម បាន​ឃាត់​រថយន្ត​មួយគ្រឿង ដែល​ដឹក​ផលិតផល​គ្រឿងក្នុង​ជ្រូក ច្រមុះជ្រូក នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។​


 
​ក្រុម​អន្តរ​រាគ​មន៍ របស់​ការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល នៅ​ថ្ងៃទី​២​ខែធ្នូ បាន​ស្ទាក់​ឃាត់​រថយន្ត​កូរ៉េ​មួយគ្រឿង ដែល​ដឹកជញ្ជូន​ផលិតផល​គ្រឿងក្នុង​ជ្រូក និង​ច្រមុះជ្រូក​ទំងន់ ២២៥០ គីឡូក្រាម ស្មើ​៤២​កេស ដែល​នាំចូល​គ្មាន​ច្បាប់​អនុញ្ញាត តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។ 
 
​ក្រោយពី​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​បាន​នាំយក​រថយន្ត និង​វត្ថុតាង​ខាងលើនេះ មក​ការិយាល័យ​កសិកម្ម​ក្រុង​ប៉ោយប៉ែត ដើម្បី​ប្រមូលយក​សំណាក​វិភាគ ផ្ញើ​ទៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ស្វែងរក​មេរោគ​ជំងឺប៉េស្ត​អាហ្វ្រិក (ASF) និង​ជំងឺ​ត្រចៀក​ខៀវ មុន​សុំ​គោលការណ៍​បន្ត​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕
 

Tag:
 ជ្រូក​
 ​បន្ទាយមានជ័យ​
 ​ប៉ោយប៉ែត​
© រក្សាសិទ្ធិដោយ thmeythmey.com