ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
កសិករ កែវ គឹមសាន៖ «ដាំជីគីនឆាយពិបាកថែ តែរកចំណូលបានច្រើន»
× សៀមរាប៖ អ្នកស្រី កែវ គឹមសាន ជាកសិករដាំបន្លែនៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងផ្ទះរបស់កសិករវ័យ៥៥ឆ្នាំរូបនេះ មានដាំបន្លែជាច្រើន រួមមាន ជី, សាឡាត, ស្លឹកខ្ទឹម និងដំណាំផ្សេងៗទៀត។ អ្នកស្រី គឹមសាន បានរៀបរាប់ប្រាប់ក្រុមការងារសារព័ត៌មានថ្មីៗ ដែលចុះទៅដល់កន្លែងដាំបន្លែរបស់អ្នកស្រីយ៉ាងដូច្នេះ៖ «ជីគីនឆាយនេះ ពិបាកដាំ និងថែទាំ។ នៅពេលដាំបានល្អអាចប្រមូលផលរហូតដល់៥ខែ តែបើប៉ះចំមិនល្អវិញ ប្រមូលផលបានត្រឹម២ខែទេ។ ជីនេះ មានទីផ្សារ គេត្រូវការច្រើន។ ក្នុងមួយខែ ខ្ញុំអាចរកចំណូលបាន៥០ម៉ឺនរៀល ពីជីនេះ»។
៣ឆ្នាំហើយដែលអ្នកស្រី កែវ គឹមសាន និងស្វាមី បានដាំជីគីនឆាយនេះ។ ការប្រកបរបរដាំជី និងបន្លែនេះ បានធ្វើឲ្យជីវភាពរបស់អ្នកស្រីប្រសើរជាងមុន។ កសិករនៅក្នុងស្រុកសូទ្រនិគមរូបនេះ ហាក់មិនមានការព្រួយបារម្ភចំពោះទីផ្សារឡើយ ព្រោះដំណាំរបស់អ្នកស្រីជាដំណាំធម្មជាតិ។ ជី និងបន្លែរបស់អ្នកស្រី គឹមសាន មានឈ្មួញមកទិញដល់ផ្ទះ ជាពិសេសអ្នកស្រីលក់ឲ្យសហគមន៍ដែលសម្របសម្រួលដោយអង្គការ Gret ផងដែរ។ កសិកររូបនេះ ទទួលបានបច្ចេកទេស និងចំណេះដឹងពីអង្គការ Gret ដែលបានចុះបង្ហាត់បង្រៀនដល់កសិករនៅក្នុងតំបន់នោះ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយអ្នកស្រី កែវ គឹមសាន កសិករដាំបន្លែក្នុងស្រុកសូទ្រនិគមដូចតទៅ៖
ទោះមានបទពិសោធន៍ច្រើនក្នុងការដាំជីនេះក៏ពិតមែន ប៉ុន្តែអ្នកស្រី កែវ គឹមសាន នៅតែជួបប្រទះបញ្ហាផ្សេងៗ។ ជីគីនឆាយនេះ ក្នុង១ដុំ លក់បាន១៥០០រៀល។ បើតាមកសិកររូបនេះ ការដាំជីគីនឆាយនេះ មានការថយចុះតាមរដូវកាល ព្រោះដោយសារបញ្ហាអាកាសធាតុ។
Tag:
សៀមរាប
កសិករ
កសិកម្ម
ជី
© រក្សាសិទ្ធិដោយ thmeythmey.com