ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការពិត​អំពី​ជាតិ​ខ្លាញ់ ដែល​អ្នក​ទំនងជា​មិនសូវ​ដឹង​ឡើយ​
04, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា ខ្លាញ់ មិនមែន​មានន័យថា សុទ្ធតែ​អាក្រក់​ទាំងអស់ ឬ​អ្នក​គួរតែ​កាត់បន្ថយ​ចេញពី​របប​អាហារ​ទាំងអស់​ឡើយ​។ ខ្លាញ់​ខ្លះ​គឺជា​ខ្លាញ់​ល្អ ហើយ​គួរតែ​បញ្ចូល​ក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន​ដូចជា Polyunsaturated និង Monounsaturated Fats ដែលមាន​ក្នុង​ផ្លែ​បឺ​រ និង​ត្រី​សាល​ម៉ុង​។ វា​មាន​នាទី​ជួយ​បញ្ចុះ​ខ្លាញ់​អាក្រក់ និង Triglycerides​។


 
​ម្យ៉ាងវិញទៀត អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រភេទ​ខ្លាញ់ Saturated Fats ដូចជា​ខ្លាញ់​ដែលមាន​ក្នុង​បឺ​រ និង​ក្រែ​ម​មាន​ខ្លាញ់​ច្រើនៗ​។ ខ្លាញ់​ទាំងនេះ​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ព្រមទាំង​អាចធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​កើនឡើង​ក្នុង​ឈាម​ថែមទៀត​។ 
 
​ក្រៅពីនេះ​មាន​ខ្លាញ់​ផ្សេងទៀត​ដែល​អ្នក​គួរតែ​ចៀសវាង​ដែ​ឬ​ដូចជា ខ្លាញ់ Trans Fats, Hydrogenated Oils និង Tropical Oils​។ ខ្លាញ់​ទាំងនេះ​ត្រូវបាន​គេ​រកឃើញ​ដំបូង​គេ​ក្នុង​អាហារ​ជា​ប្រភេទ​នំដុត​មួយចំនួន ហើយ​វា​ក៏​ទំនងជា​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​កើនឡើង​ខ្លាំង ព្រមទាំង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​កាន់តែ​សាហាវ​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com