ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្វះ​ប្រូតេអីុន​? បើ​អីុចឹង អ្នក​គួរតែ​ញ៉ាំ​
05, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អាហារ គឺជា​តម្រូវការ​ចំបង​របស់​មនុស្ស សម្រាប់​ការរស់រានមានជីវិត និង​ប្រកបការងារ ឬ​សកម្មភាព​ផ្សេងៗ​។​


 
​អាហារ​មាន​សុខភាព​ល្អ នឹងធ្វើ​ឲ្យ​រាងកាយ​មាំមួន និង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​។ របប​អាហារ​មាន​សុខ​ភាពល្អ នឹង​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​បំពេញ​តួនាទី​បានល្អ​។​
 
​ខណៈពេលដែល​សាច់ និង​ស៊ុត គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ប្រូតេអ៊ីន ដែល​រាងកាយ​ចាំបាច់​ត្រូវការ​នោះ ចុះ​អ្នក​តម​សាច់ គួរ​ទទួល​យកជាតិ​ប្រូតេអ៊ីន ពីអ្វី​ទៅ​? តើ​ពួកគេ​នឹងត្រូវ​ខ្វះ​សារធាតុ​មួយ​នេះ​មែន​ទេ​?
 
​មិនមែន​ទេ ក្រៅពី​សាច់ និង​ស៊ុត របប​អាហារ និង​បន្លែ​មួយចំនួន ក៏មាន​ផ្ទុក​សារធាតុ​ប្រូតេអ៊ីន​ខ្ពស់​ផងដែរ ដូចជា ៖
 
១. បន្លែ​ពណ៌​បៃតង​
២. គ្រាប់​ផ្លែឈើ​
៣. ស្ពៃ​ស្ពី​ណា​ច​
៤. ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
៥. តៅហ៊ូ​
៦. គ្រាប់ល្ង គ្រាប់​ផ្កាឈូករ័ត្ន និង​គ្រាប់​ធញ្ញជាតិ​នានា​
៧. បន្លែ​ចម្រុះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com