ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កសិករ សេ រ៉ៃ ភ្ញាស់កូនមាន់លក់ បានចំណូល៥០០ទៅ៦០០ដុល្លារក្នុងមួយខែ
× សៀមរាប៖ លោក សេ រ៉ៃ បោះបង់មុខរបរលក់ត្រី ងាកមកប្រកបរបរចិញ្ចឹមមាន់ភ្ញាស់កូនលក់វិញ ក្រោយពីតម្លៃទីផ្សារកើនឡើង។ លោក សេ រ៉ៃ ប្រកបរបរនេះ ជិត១០ឆ្នាំមកហើយ ដោយចាប់ផ្ដើមដំបូងមានមេមាន់ត្រឹមតែ២ទៅ៣ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ន កសិកររូបនេះមានមេមាន់ជាង១០០ក្បាល។ តាមរយៈការចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ បានធ្វើឲ្យលោក សេ រ៉ៃ មានជីវភាពធូរធារជាងមុន។ កសិកររស់នៅខេត្តសៀមរាបរូបនេះ អាចរកចំណូលបានពី៥០០ទៅ ៦០០ដុល្លារក្នុងមួយខែ។
ទោះមានបទពិសោធន៍ច្រើន តែលោក សេ រ៉ៃ នៅតែជួបប្រទះបញ្ហាប្រឈមផ្នែកបច្ចេកទេសមួយចំនួនក្នុងការភ្ញាស់កូនមាន់។ បច្ចេកទេសចិញ្ចឹមមាន់នេះ លោក សេ រ៉ៃ ទទួលបានពីអង្គការ Gret ដែលបានបណ្ដុះបណ្ដាលដល់លោក និងកសិករមួយចំនួនទៀតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនមាន់របស់លោក សេ រ៉ៃ ត្រូវបានអតិថិជនមកទិញដល់ផ្ទះ ហើយមានពេលខ្លះផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៀតផង។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក សេ រ៉ៃ កសិករប្រកបរបរភ្ញាស់កូនមាន់ដូចតទៅ៖
បើតាមលោក សេ រ៉ៃ ការងារនេះ ជាការងារស្រាល ហើយមិនមានផលលំបាកនោះទេ។ បច្ចុប្បន្ន កសិដ្ឋានរបស់លោកមានមេមាន់ជាង១០០ក្បាល អាចភ្ញាស់កូនមាន់បានពី៥០០ទៅ៦០០ក្បាលក្នុងមួយខែ ដែលផ្តល់ចំណូលបានពី៥០០ទៅ ៦០០ដុល្លារ។ លោក សេ រ៉ៃ មានបំណងចង់បង្កើនការចិញ្ចឹមមេមាន់ឲ្យបាន ៤០០ទៅ៥០០ក្បាលនៅថ្ងៃអនាគត។
Tag:
សៀមរាប
ចិញ្ចឹមមាន់
© រក្សាសិទ្ធិដោយ thmeythmey.com