ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ទៅ​ឡាវ​ពីរ​ថ្ងៃ ដើម្បី​ពង្រឹង​កិច្ចសហការ​
05, Dec 2018 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឡាវ​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៥-៦ ខែធ្នូ ឆ្នាំ​២០១៨​។


 
​ក្នុងអំឡុងពេល​ទស្សន​កិច្ច នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ចូលជួប​សម្តែង​ការគួរសម ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត (Bounnhang Vorachith) ប្រធាន​រដ្ឋ​ឡាវ និង​លោកស្រី ប៉ានី យ៉ា​ថ​ទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិ​ឡាវ​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​នឹង​ជួបពិភាក្សា​ជាមួយ លោក ថង​លូន ស៊ី​សូលី​ត (Thongloun Sisoulith) ផងដែរ ដើម្បី​ពិភាក្សា​រិះរក​លទ្ធភាព​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​អាច​នាំមក​នូវ​ផលប្រយោជន៍ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​កង្វល់​រួម និង​ផលប្រយោជន៍​ទៅវិញទៅមក​។ 
 
​ក្រៅពីនេះ មេដឹកនាំ​កម្ពុជា នឹង​ទៅ​ដាក់​កម្រងផ្កា នៅ​ស្តូប​អនុស្សាវរីយ៍​វីរ​យុទ្ធជន​ពលី ផងដែរ​៕
 

Tag:
 ហ៊ុន សែន​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com