ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្សចាស់គួរតែធ្វើយ៉ាងណាឲ្យពួកគេប្រើប្រាស់ជណ្តើរឲ្យមានសុវត្ថិភាពផង
× មនុស្សចាស់មួយចំនួនគឺមានការប្រឈមខ្ពស់នឹងការដួលណាស់ ជាពិសេសការរស់នៅក្នុងផ្ទះតែម្តង។ ក្នុងនោះដែរ ការដួល ៦ករណីក្នុងចំណោម ១០ គឺកើតឡើងនៅផ្ទះ ហើយហេតុផលគឺច្រើនតែជាការប្រើប្រាស់ជណ្តើរមិនមានសុវត្ថិភាពគ្រប់គ្រាន់។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ចំពោះមនុស្សចាស់៖
• ចូរដំណើង ឬបង្កើតជណ្តើរដែលមានបង្កាន់ដៃទាំងសងខាង
• ចូរលើកទឹកចិត្តឲ្យពួកគាត់កាន់បង្កាន់ដៃជានិច្ចទាំងឡើង និងចុះជណ្តើរ
• បើសិនជាអ្នកត្រូវការលើកអ្វីមួយឡើងជណ្តើរ ចូរកាន់វាដោយដៃម្ខាងឲ្យណែន ហើយមិនត្រូវដាក់របស់នោះនៅបាំងមុខជាប់ឡើយ
• ចូរបង្កើតជាភ្លើងដ៏ភ្លឺច្បាស់នៅតាមកាំជណ្តើរនីមួយៗផងដើម្បីងាយស្រួលមើល
• ចូរមិនត្រូវដាក់អ្វីនៅតាមកាំជណ្តើរឡើយ
• អ្នកក៏អាចប្រើជាកម្រាមព្រហ្មនៅពីលើជណ្តើរនោះបានដែរដើម្បីចៀសវាងការរអិល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com