អត្ថបទពាណិជ្ជកម្ម
​ដឹង​តែ​កក្រើក​ទៀតហើយ​! Huawei អញ្ជើញ Bella មក​កម្ពុជា ក្នុង​ការប្រគំ​តន្ត្រី Bella nova 3 series Live Concert
06, Dec 2018 , 9:16 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣ ធ្នូ ឆ្នាំ ២០១៨ ៖ រំភើប សប្បាយៗ និង​កាន់តែ​កក្រើក ជាមួយ​ការប្រគំ​តន្ត្រី Bella nova 3 series Live Concert នាំ​ជូន​ដោយ​ក្រុមហ៊ុន Huawei ។ ការប្រគំ​តន្ត្រី Bella nova 3 series Live Concert​នេះ នឹងមាន​ការចូលរួម ពី​កំពូល​តារា​ស្រី​ឯកអគ្គរដ្ឋទូត​ប្រចាំ​តំបន់​ដែលមាន​បី​ប្រទេស កម្ពុជា ថៃ ឡាវ របស់​ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និង​កំពូល​តារាចម្រៀង​លោក នី​កូ កញ្ញា សុខ ស្រី​នាង សុវត្ថិ​មុ នី​វណ្ណ និង​សុវត្ថិ មុនី​នាគ នៅ​ថ្ងៃទី​១០ ខែធ្នូ នៅ​ស្ទូឌីយូ​ហង្ស​មាស ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ១ ជាន់​ទី ៤ និង​មានការ​ផ្សាយ​ផ្ទាល់ លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស រយៈពេល ២​ម៉ោង​ពេញ ចាប់ពី​ម៉ោង ៧ យប់​តទៅ​។​
 
​ក្នុងឱកាស​សម្ពោធ​ស្មា​ត​ហ្វូ​ន ត្រកូល nova3 ស៊េរី គឺ nova3 Lite ជា​ផ្លូវការ ក្រុមហ៊ុន Huawei នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​នេះ ជា​ជំនួប​ឯកអគ្គរដ្ឋទូត​ក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា និង​អបអរសាទរ ការលក់​ដាច់​បំផុត​ស្មា​ត​ហ្វូ​ន nova3 Lite​។ 


 
​ងាយៗ​! គ្រាន់តែ​ទៅ​ថតរូប ឬ​សែ​ល​ហ្វី ជាមួយ T-stand ដែលមាន​រូប​កញ្ញា Bella នៅ​ហាង Huawei សាខា Aeon១ ឬ nojima នៅ​Aeon១ ឬ​ស្លាក​ផ្សព្វផ្សាយ​នានា របស់​Huawei ដែលមាន​រូប​កញ្ញា Bella ហើយ​បង្ហោះ​ក្នុង​គណនី Facebook របស់​អ្នកជា Public ជាមួយ #BellanovaConcert  អ្នក​ដែលមាន​ចំនួន Like ច្រើនជាងគេ នឹងមាន​ឱកាស​ទៅ​ទទួល​កញ្ញា Bella ពី​ព្រលានយន្តហោះ និង​ឈ្នះ​សំបុត្រ VIP ចូលរួម​ការប្រគំ​តន្ត្រី​។ លើសពីនេះទៅទៀត អ្នក​អាច​ចូលរួម​លេង​ក្នុងការ​ប្រកួតប្រជែង​នៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បី​ទទួលបាន​សំបុត្រ​ចូលរួម​ការប្រគំ​តន្ត្រី​ឥតគិតថ្លៃ ដើម្បី​មានឱកាស​ជួប​ផ្ទាល់​ជាមួយ Bella​។ មិនតែប៉ុណ្ណោះ អ្នក​ក៏​អាច​ទៅ​សាកសួរ​នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ធំៗ ដែលមាន​ស្លាក​សញ្ញា Huawei នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទទួលបាន​សំបុត្រ​ឥតគិតថ្លៃ​ផងដែរ ដោយ​គ្រាន់តែ​ទិញ Huawei nova 3/nova 3i/ nova 3 lite និង​ធ្វើតាម​លក្ខខណ្ឌ​ផ្សេងៗ​។​


 
​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា​៖ «​យើង​រៀបចំ​កម្មវិធី​ដ៏​ពិសេស​នេះ ដើម្បី​ឆ្លើយតប​តាម​កា​រស​ន្សា​របស់​ក្រុមហ៊ុន ដែល​នឹង​អញ្ជើញ​កញ្ញា Bella មក​ប្រទេស​កម្ពុជា បន្ទាប់ពី​ការតែងតាំង​កញ្ញា​ជា​ឯកអគ្គរដ្ឋទូត តាម​ការ​សំណូមពរ​យ៉ាងខ្លាំង ពី​អ្នកគាំទ្រ Huawei និង​ការសម្ពោធ​ស្មា​ត​ហ្វូ​ន​ត្រកូល nova3 ស៊េរី ដែលមាន​កញ្ញា Bella ជា​អ្នកតំណាង​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន nova3 Lite តម្លៃ​ត្រឹមតែ $259 ដែលមាន​អេក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេក្រង់​លាត​រហូតដល់ 90.1% និង​កម្រិត​បង្ហាញ 2349 * 1080 High Resolution បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់​។ កាមេរ៉ា​មុខ​ពីរ​គ្រាប់ ទំហំ 16MP + 2MP និង​កាមេរ៉ា​ក្រោយពីរ​គ្រាប់ 13MP + 2MP ជាមួយ​មុខងារ Master AI Photography ស្គាល់​បាន 22 ប្លង់       ខុសៗ​គ្នា ដែល​រូបភាព​តាម​ប្លង់​នីមួយៗ​ល្អឥតខ្ចោះ មុខងារ Wide Aperture Mode និង​មុខងារ Hand-held Night Mode ថតរូប​ពេលយប់​ស្អាត​កប់​តែម្តង​។ ថាមពល​ថ្ម​របស់ nova3 Lite មាន​ទំហំ​ធំ​មហាសាល រហូតដល់ 4000mAh​។ 


 
​ឡូយ​ហ្មង​! អតិថិជន ឬ​មិត្តៗ​យុវវ័យ​ទាំងអស់ អាចមក​ថតរូប​ម៉ា​ឡូយ សែ​ល​ហ្វី​ម៉ា​កប់ តេស្ត​ប្រើ និង​ទទួល​បទពិសោធន៍​ថ្មី ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត Huawei nova 3 / nova 3i និង nova 3 lite ដែលមាន AI ស្មា​ត      កាមេរ៉ា​ឆ្លាត​វៃ 4 គ្រាប់ នៅ​ថ្ងៃ ចន្ទ ទី​១០ ខែធ្នូ ឆ្នាំ​២០១៨​នេះ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ នៅ​ស្ទូ​ឌី​យោ​ហង្ស​មាស HDTV ផ្សារ​ទំនើប AEON MALL Phnom Penh ជាន់​ទី​៤ និង​អាច​ចូលរួម​លេង​ហ្គេម ដើម្បី​ឈ្នះ​សំបុត្រ​ចូលរួម​ទស្សនា ក៏ដូចជា​រង្វាន់​ផ្សេងៗ​ទៀតផង​។​
 
​តើក​ញ្ញា Bella នឹងមាន​អ្វីដែល​ពិសេស និង​ភ្ញាក់ផ្អើល សម្រាប់​ការ​មក​ប្រទេស​កម្ពុជា​លើក​នេះ​? អីចឹង​តាមដាន​ទាំងអស់គ្នា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ https://www.facebook.com/huaweimobilekh/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com