អត្ថបទពាណិជ្ជកម្ម
បុរី The Flora ចាប់ផ្តើម​សង់​អាង​ហែល​ទឹក និង​ក្លិប​ហាត់ប្រាណ ដើម្បី​បំពេញតម្រូវការ​អតិថិជន​ខ្លួន​
06, Dec 2018 , 12:21 pm        
រូបភាព
​ភ្នំពេញ​៖ បុរី ឌឹ ផ្ល​រ៉ា​(The Flora) នៅ​ថ្ងៃទី​៥ ខែធ្នូ​នេះ បានរៀបចំ​ពិធី​ក្រុង​ពលី ដើម្បី​ចាប់ផ្តើម​ការសាងសង់  អាង​ហែល​ទឹក  និង​ក្លិប​ហាត់ប្រាណ​នៅក្នុង​បរិវេណ បុរី The Flora ដ៏​ប្រណិត​របស់ខ្លួន​។ សំណង់​អាង​ហែល​ទឹក  និង​ក្លិប​ហាត់ប្រាណ​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​ជីវិត​អតិថិជន​ដែល​កំពុង​រស់នៅ​បុរី The Flora កាន់តែ​ទំនើប ស៊ីវីល័យ និង​ជាពិសេស​មាន​សុខភាព​ល្អប្រសើរ ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ហាត់​កីឡា​នៅ​កន្លែង​ផ្សេង​នោះឡើយ​។ ការសង់​អាង​ហែល​ទឹក និង​ក្លិប​ហាត់ប្រាណ​នេះ ក៏​ដើម្បី​បំពេញតម្រូវកា ដល់​អតិថិជន​ដែល​បាន​គាំទ្រ និង​បានរស់នៅ ក្នុង បុរី ឌឹ ផ្ល​រ៉ា​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ជាការ​ថ្លែង​អំណ​គុណ បុរី ឌឹ ផ្ល​រ៉ា ក៏បានផ្តល់​នូវ​កាដូ​បញ្ចុះតម្លៃ ១,០០០ ដុល្លា រាល់​ការទិញ​ផ្ទះ​ប្រភេទ វីឡា​កូនកាត់ ដែលជា​ប្រភេទ​វីឡា​លក់ដាច់​ខ្លាំង​បំផុត សាក​សមជា​មួយ​គ្រួសារ​ស៊ី​វិ​ល័យ សម័យថ្មី​។​
 
​ជាការ​កត់សម្គាល់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បុរី The Flora បាន​ចាប់យក​ចំណែក​ទីផ្សារ វីឡា​កូនកាត់ និង​លំនៅឋាន​ទាន់សម័យ​បាន​យ៉ាងច្រើន  នៅក្នុង​តំបន់​ខណ្ឌ​ជ្រោយចង្វារ ហើយ​អតិថិជន ក៏មាន​ការទុកចិត្ត​ចំពោះ​សំណង់​របស់​បុរី The Flora ជាមួយនឹង​កា​រចនា​ថ្មីៗ ស៊ី​វិ​ល័យ និង​ទាន់សម័យ​ផងដែរ​។​




 
​គួរ​បញ្ជាក់ថា បុរី ឌឹ ផ្ល​រ៉ា ជា​គម្រោង​ដ៏​ធំ​មួយ​ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃ​ប្រមាណ ២០០​ហិកតា ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ចុះ​ពី​ស្ពាន​ជ្រោយចង្វារ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។ បុរី ឌឹ ផ្ល​រ៉ា មានកេរ្តិ៍ឈ្មោះ​ជាង​៣​ឆ្នាំ​មកហើយ ក្នុងការ​សាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយ​មានការ​គាំទ្រ​យ៉ាងច្រើន​ផងដែរ ពី​អតិថិជន ទាំង​តម្លៃ សេវាកម្ម និង​គុណភាព ស្រប​ពេលដែល​វិស័យ​អចល​ទ្រព្យ​ក៏​កាន់តែ​រីកចម្រើន​ខ្លាំង ក៏ដូចជា​តម្រូវការ​កា​ន់​តែមាន​ច្រើនឡើងៗ​ផងដែរ​។ 


 
​ទីតាំង​គម្រោង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A  ដែលជា​ផ្លូវភ្លោះ​ធំ​បំផុត​របស់​កម្ពុជា      ត​ភ្ជាប់ ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ​។ អតិថិជន​ចំណាយពេល​ត្រឹម​១៥​នាទី ពី​ស្ពាន​ជ្រោយចង្វារ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ទីតាំង​ការិយាល័យ​លក់​សាខា​ទូត​បារាំង មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​៖ (010/087) 366 886, 011 67 67 26, 011 67 67 38, 011 67 67 10, 088 57 57 888, 088 75 75 123, 095 61 22 66, 087 666 385, 086 806 777 និង​គេហទំព័រ www.boreytheflora.com,​ហ្វេ​ស​ប៊ុ​ក www.facebook.com/boreytheflora












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com