ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ជៀស​ឲ្យ​ផុតពី​អាហារ​ទាំងនេះ​
07, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មិន​ថា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​, អ្នក​តែង​វាស់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ជាប្រចាំ ឬ​គ្រាន់តែ​បារម្ភ​អំពី​ការរក្សាបាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រឹមត្រូវ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​អាច​បង្កើន​ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​! ការរក្សាបាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រឹមត្រូវ គឺជា​ចំណុច​សំខាន់បំផុត​ដែល​អ្នក​អាច​ធ្វើបាន​សម្រាប់​ទម្ងន់​, អារម្មណ៍ និង​សូម្បីតែ​សុខភាព​បេះដូង​ល្អប្រសើរ​។ ជួនកាល​អាហារ​ធម្មតា​ដែល​អ្នក​មិន​ធ្លាប់​គិត​សោះ​ថា​អាច​បង្ក​ផលប៉ះពាល់​អ្វី​នោះ បែរជា​អាច​ផ្ដល់​ផលវិបាក​ចំពោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរ​ឲ្យ​ព្រួយបារម្ភ​។ ដូច្នេះហើយ​ដើម្បី​ជៀស​ផុតពី​បញ្ហា អ្នក​គួរ​ដឹង​អំពី​ប្រភេទ​នៃ​អាហារ​ឲ្យ​ច្បាស់​សិន​មុននឹង​ទទួលទាន​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អាច​បង្កើន​ក​ម្រិ​តនៃ​ជាតិ​ស្ករ​ក្នុង​ឈាម ៖
 
១. ជាតិ​ផ្អែម​សិប្ប​និមិត្ត​
 
​ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​ផ្អែម​សិប្ប​និមិត្ត​ដូចជា ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ និង​ជាតិ​ផ្អែម​សិប្ប​និមិត្ត​ផ្សេងទៀត​ដែល​យកមក​បន្ថែម​ក្នុង​តែ ឬ​កាហ្វេ​ជំនួស​ស្ករ​ធម្មតា អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បញ្ហា​នៃ​ការ​ចាញ់​គ្លុយកូស​គួរ​ឲ្យ​ព្រួយបារម្ភ​។ លើសពីនេះទៅទៀត ភេសជ្ជៈ ឬ​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ផ្អែម​សិប្ប​និមិត្ត ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ផងដែរ​។ អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ​ថា ការទទួល​ទាន​ក្នុង​បរិមាណ​សមល្មម គឺ​ប្រសើរ ប៉ុន្តែ​ក៏​មិនគួរ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ផ្សេងៗ​ជាប្រចាំ​ដែរ​។​
 
២. អាហារ​សម្បូរ​ជាតិ​ខ្លាញ់​
 
​ថ្វីត្បិតតែ​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ មិន​បង្ក​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដោយផ្ទាល់ ប៉ុន្តែ​វា​រួមចំណែក​បណ្ដាល​ឲ្យ​រាងកាយ​ធន់​នឹង​អាំង​ស៊ុយ​លីន​។ នេះ​ក៏​ព្រោះតែ​វា​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ​ដែល​អាច​ប៉ះពាល់​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា វា​មិនមែន​មានន័យថា​អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​បានតែ​ម្ដង​នោះទេ គឺអាច​ញ៊ាំ​បាន​ក្នុង​បរិមាណ ឬ​កម្រិត​សមល្មម​។​
 
៣. អាហារ​កញ្ចប់​
 
​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ឬ​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ គួរ​ជៀស​ឲ្យ​ផុតពី​ការទទួល​ទាន​អាហារ​កញ្ចប់​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ហើយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​បង្ក​ទៅជា​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ លើសពីនេះទៅទៀត ការទទួល​ទាន​អាហារ​កញ្ចប់​ច្រើន​ក៏បង្ក​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​ដែល​អាច​នាំ​ឲ្យ​កើតមាន​ជំងឺ​ទឹកនោមផ្អែម​។​
 
៤. បា​យស​
 
​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ចូរ​ដកបាយ​ស​ចេញពី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ JAMA Internal Medicine អ្នកស្រាវជ្រាវ​ជាច្រើន​ពី​សាលា​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ហា​វ៉ាដ សហរដ្ឋអាមេរិក​បាន​បង្ហាញថា អ្នក​ដែល​ទទួលទាន​បា​យស ៥ ដង ឬ​ច្រើនជាង​នេះ​ក្នុង​មួយ​សប្តាហ៍ បាន​កើនឡើង​នូវ​ហានិភ័យ​នៃ​ការវិវត្តន៍​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គួរ​ឲ្យ​ព្រួយបារម្ភ​។ ប៉ុន្តែ​ចំពោះ​អ្នក​ទទួលទាន​បាយ​អង្ករសម្រូប​វិញ គឺ​បែរជា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន​ដល់​ទៅ ១៦ ភាគរយ​។ មូលហេតុ​នោះ គឺ​បាយ​សមាន​ផ្ទុក​ជាតិ​ស​សៃ​តិច​ណាស់ បើ​ប្រៀប​ទៅនឹង​អង្ករសម្រូប​។ ហើយ​ជាតិ​ស​សៃ​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​ស្ថេរភាព​។​

៦. ទឹកដោះគោឆៅ (Whole Milk)
 
​តើ​អ្នក​ធ្លាប់​ដឹង​ឬ​អត់ថា​ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោឆៅ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ឆ្អែត (saturated fats) ដែរ​? ការទទួល​ទាន​ជាតិ​ខ្លាញ់​ឆ្អែត ឬ​ជាតិ​ខ្លាញ់​មិន​ល្អជា​កត្តា​ចម្បង​បំផុត​មួយ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​គម្រាមកំហែង​អាយុជីវិត​គួរ​ឲ្យ​ព្រួយបារម្ភ​។ លើសពីនេះទៅទៀត អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់ គឺ​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ធាត់​ជ្រុល ក៏ដូចជា​បណ្ដាល​ឲ្យ​រាងកាយ​ធន់​នឹង​អាំង​ស៊ុយ​លីន​បង្ក​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ឬ​អាហារ​ដែល​ផ្សំ​ឡើង​ពី​ទឹកដោះគោ ១​ភាគរយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com