អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន​ចែកចាយ​TSNR Co., Ltd បរិច្ចាគ​ថវិកា ៤០​លាន​រៀល ដល់​អង្គការ​ស្នាមញញឹម​កម្ពុជា​
06, Dec 2018 , 2:08 pm        
រូបភាព
​ក្រុមហ៊ុន LION CORPORATION (THAILAND) LTD បាន​បន្ត​យុទ្ធនាការ​សប្បុរសធម៌​«3L សម្រាប់​កុមារ​កម្ពុជា​»​ជាថ្មី​ម្តងទៀត​របស់ខ្លួន ដែល​យុទ្ធនាការ​នេះ បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​បាន​បរិច្ចាគ​ថវិកា ពី​យុទ្ធនាការ​សប្បុរសធម៌ «3L សម្រាប់​កុមារ​កម្ពុជា​» រដូវ​កាល​ទី ៣ ទៅ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ចំនួន ៤០​លាន​រៀល ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​កុមារ​កម្ពុជា​ដែល​ខ្វះខាត គ្មាន​ទីពឹង និង​ដើម្បី​ឲ្យ​ពួកគេ​មានឱកាស ទទួលបាន​ការព្យាបាល ថែទាំ និង​មាន​ស្នាមញញឹម​ជាថ្មី មាន​ភាពក្លាហាន​ចូលរួម​ក្នុងសង្គម​។ នៅក្នុង​ឆ្នាំនេះ ការបរិច្ចាគ​ថវិកា​ទាំងអស់ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូល​រួមសហកា​រ​គ្នា រវាង​អ្នកគាំទ្រ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ «​ស៊ូ​គូ​ប៊ូ​ស៊ុ​»  «Hi-Herb» និង KODOMO (​កូ​ដូ​មុ​)​ផងដែរ​។ 
 
​គំនិត​ផ្តួចផ្តើម និង​ចក្ខុវិស័យ នៃ​យុទ្ធនាការ​សប្បុរសធម៌ 3L (Life.Love.Laugh) សម្រាប់​កុមារ​កម្ពុជា គឺ​ក្នុង​គោលបំណង ធ្វើ​ឲ្យ​គុណភាព​នៃ​ជីវិត​របស់​ពួកគេ មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ក្នុងសង្គម​កម្ពុជា ដោយ​ផ្តល់នូវ​សេចក្តីស្រឡាញ់ ចំពោះ​គ្នា​ទៅវិញទៅមក​។ ពីព្រោះ​សេចក្តីស្រឡាញ់ មាន​អត្ថន័យ​ធំធេង​ខ្លាំងណាស់ និង​មិនអាច​កាត់ថ្លៃ​បាន ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត ក្នុងការ​ផ្តល់ជូន​នូវ​ស្នាមញញឹម​ចំពោះ​យើង ទាំងអស់គ្នា​។​










 
​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន LION CORPORATION (THAILAND) LTD គឺជា​ក្រុមហ៊ុន​មួយ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​បំផុត ក្នុងការ​ផលិត​នូវ​ផលិតផល​ប្រើប្រាស់ ក្នុង​គេហដ្ឋាន​ដែលមាន​គុណភាព​ល្អជា​ច្រើន​ប្រភេទ មានដូចជា​ផលិតផល​សាប៊ូ​ដុស​ខ្លួន ស៊ូ​គូ​ប៊ូ​ស៊ុ ហ្វូ​ម​លាងមុខ ស៊ូ​គូ​ប៊ូ​ស៊ុ  ឡេ​លាប​ខ្លួន ស៊ូ​គូ​ប៊ូ​ស៊ុ ផលិតផល​ថែរក្សា​មាត់​ធ្មេញ ដូចជា​ថ្នាំដុសធ្មេញ ច្រាស​ដុសធ្មេញ​ម៉ាក Hi-Herb ព្រមទាំង​ផលិតផល​សម្រាប់​ទារក ម៉ាក កូ​ដូ​មុ ផងដែរ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com