ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចេញពី​ឡាវ សម្ដេច ហ៊ុន សែន បន្តទៅ​វៀតណាម ដើម្បី​ពង្រឹង​ចំណងមិត្តភាព​
06, Dec 2018 , 5:45 pm        
រូបភាព
សម្តេច ហ៊ុន សែន ចាប់ដៃលោក ខៀវ កាញារីទ្ធ នៅទីក្រុងហាណូយ។ រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ
សម្តេច ហ៊ុន សែន ចាប់ដៃលោក ខៀវ កាញារីទ្ធ នៅទីក្រុងហាណូយ។ រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ
​ភ្នំពេញ​៖ ក្រោយ​ចាក​ចេញពី​ប្រទេស​ឡាវ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​កម្ពុជា បាន​ទៅដល់​ប្រទេស​វៀតណាម​ហើយ នៅ​ល្ងាច​ថ្ងៃទី​៦ ខែធ្នូ​នេះ​។


 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្ដេច ហ៊ុន សែន នឹង​ជួប​សម្ដែង​ការគួរសម​ដាច់ដោយឡែក ជាមួយ​លោក ង្វៀន ហ្វ៊ូ ជុង ប្រធាន​រដ្ឋ​វៀតណាម និង​លោកស្រី ង្វៀន ធី គីម ងិន ប្រធានរដ្ឋសភា​វៀតណាម​។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ និង​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​តំបន់ និង​អន្តរជាតិ​មួយចំនួន​។ 
 
​ក្រៅពីនេះ នាយករដ្ឋមន្ត្រី​កម្ពុជា​នឹងចូលរួម​ក្នុង​កម្មវិធី​កិច្ចសន្ទនា​ធុរកិច្ច​ជាន់ខ្ពស់ រវាង​ក​ម្ព​ជា​-​វៀតណាម និង​ទទួល​ជំនួប​សម្ដែង​ការគួរសម របស់​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម​។ ការបំពេញ​ទស្សនកិច្ច នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​៨ ខែធ្នូ​៕ 
 

Tag:
 ហ៊ុន សែន​
 ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com