កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ ផ្ទេរ​ពី​អគ្គិសនី​កម្ពុជា​ទៅ​បឹងកេត​
06, Dec 2018 , 9:39 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បឹងកេត សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ នូ​រុណ ត្រូវ​ជួយ​បឹងកេត​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ការប្រកួត​ផ្សេងៗ​ទៀត​។ តែ​យ៉ាងណា​ក្លិប​នេះ​មិនបាន​បញ្ជាក់​ពី​រយៈពេល​នៃ​កិច្ចសន្យា​ឡើយ​។

 
​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ ដែល​ទើប​ផ្ទេរ​ពី​ក្លិប​អគ្គិសនី​កម្ពុជា មក​ចូលរួម​ជាមួយ​ក្លិប​ជើងឯក​រង​ក្របខណ្ឌ​លី​គ​កំពូល​ឆ្នាំ​២០១៨​បឹងកេត ជា​កីឡាករ​វ័យក្មេង​ទី​៤ បន្ទាប់ពី​អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ​, សឿត ណា​វ៉ា និង ទេស សម្បត្តិ ដែល​ផ្ទេរ​ពី​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​។ 
 
​សម្រាប់​ការចូល​រួមជាមួយ​បឹងកេត​នេះដែរ ម៉ាត់ នូ​រុណ បាន​ក្លាយជា​ម្ចាស់​អាវ​លេខ​១០​ថ្មី​របស់​បឹងកេត ជំនួស​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Calijuri ដែល​ទើប​ចប់​កិច្ចសន្យា​។ នូ​រុណ ជា​អតីត​យុវជន​ថ្នាល​របស់​ភ្នំពេញ​ក្រោ​ន ហើយ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​អគ្គិសនី​កម្ពុជា​នៅ​ឆ្នាំ​២០១៦ និង​បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឡើង​ទៅលេង​ក្របខណ្ឌ​កំពូល​នៅ​ឆ្នាំ​២០១៧ រហូត​បច្ចុប្បន្ន​៕   

Tag:
 បាល់ទាត់​
  ម៉ាត់ នូ​រុណ​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com