ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
ជនជាតិ​ព្នង​បេះ​«​កាហ្វេ​សរីរាង្គ​»​តាមបែប​ប្រពៃណី​នៅ​មណ្ឌលគិរី​
06, Dec 2018 , 7:52 pm        
រូបភាព
មណ្ឌលគិរី​៖ ជនជាតិដើម​ភាគតិច​ព្ន​កនៅ​ខេត្តមណ្ឌលគិរី បេះ​ផ្លែ​កាហ្វេ​នៅក្នុង​ចម្ការ​របស់​ពួកគាត់​តាមបែប​ប្រពៃណី​។ ក្រោយ​ទំនេរ​ពី​បេះ​ផ្លែ​កាហ្វេ​របស់ខ្លួន អ្នកស្រី ញឹ​ល លី​ជេន ជនជាតិដើម​ភាគតិច​ព្ន​ក បាន​ឆ្លៀត​មកជួយ​ប្រមូល​ផល​ផ្លែ​កាហ្វេ​នៅក្នុង​ចម្ការ​បងប្អូន​របស់​អ្នកស្រី​។ ជាទូទៅ ស្ត្រី​ជនជាតិ​ព្នង​រស់នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​រូបនេះ ចំណាយពេល​បេះ​កាហ្វេ​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​។ អ្នកស្រី លី ជេន បាន​ឲ្យ​ដឹងថា ការ​បេះ​គ្រាប់​កាហ្វេ​នេះ គឺ​គេ​ប្រឡេះ​យកតែ​គ្រាប់​ណា​ទុំ​ក្រហម​ប៉ុណ្ណោះ ប្រសិនបើ មិនបាន​បេះ​ទាន់ពេល​ទេ វា​នឹង​ទុំ​ជ្រុះ​។​



សូម​អញ្ជើញ​ទស្សនា​វីដេអូ​ជនជាតិ​ព្ន​ក​បេះ​កាហ្វេ​តាមបែប​ប្រពៃណី ដូច​ទៅ​៖



​បើតាម​លោក យស ចាន់ថា នៅ​ឆ្នាំ​២០១៨​នេះ ជនជាតិដើម​ភាគតិច​៤០​គ្រួសារ ប្រកប​របរ​ដាំ​កាហ្វេ​សរីរាង្គ​នៅលើ​ផ្ទៃដី​១១៨​ហិកតា ក្នុងនោះ​ផ្ទៃដី​ដែល​បង្កើន​ផល​បាន​៤៨​ហិកតា​។ ប៉ុន្តែ​ផ្ទៃដី​៤៨​ហិកតា​នោះ គឺអាច​ប្រមូល​ផល​បានតែ​២០​ហិកតា​ប៉ុណ្ណោះ ដោយ​អាច​ផ្តល់​ទិន្នផល​កាហ្វេ​ពី​២២​តោន​ទៅ​២៥​តោន សម្រាប់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​លោក ប្រមូល​ទិញយក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​៕

អត្ថបទទាក់ទង




Tag:
 Coffee
  កសិកម្ម
  កាហ្វេ
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com