អត្ថបទពាណិជ្ជកម្ម
អបអរខួប១ឆ្នាំរបស់ខ្លួន តារាផេ ប្រកាសប្រូម៉ូសិនដ៏សម្បើមអស្ចារ្យ គឺការបញ្ចុះតម្លៃរហូតដល់ ៨៥%
× ដើម្បីអបអរសាទរខួប១ឆ្នាំរបស់ខ្លួន ក្រុមហ៊ុនបច្ចេកវិទ្យា កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលមានស្លាកសញ្ញាពាណិជ្ជកម្ម តារាផេ បានដាក់ជូននូវប្រូម៉ូសិន ដ៏អស្ចារ្យមួយគឺ បញ្ចុះតម្លៃរហូតដល់ ៨៥ភាគរយ រាល់ការស្កែនចាយលុយតាម ហាងកាហ្វេ ដែលជាពាណិជ្ជករ របស់ តារាផេ ទាំងអស់។
ដើម្បីទទួលបានប្រូម៉ូសិនដ៏អស្ចារ្យនេះ លោកអ្នកគ្រាន់តែស្កែនចាយលុយ ជាមួយដៃគូពាណិជ្ជករដែលជាហាងកាហ្វេរបស់តារាផេ ដែលមានច្រើនជាង១០០០ហាង ក្នុងទីក្រុងភ្នំពេញ ក្រុងតាខ្មៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ ប្រូម៉ូសិននេះ មានរយៈពេល៣ថ្ងៃ គឺ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
គួរបញ្ជាក់ថា លោកអ្នកអាចដាក់ប្រាក់ចូល ក្នុងកាបូបលុយអេឡិចត្រូនិក តារាផេ ឬតារាផេ App របស់ខ្លួន ដោយគ្រាន់តែធ្វើដំណើរទៅកាន់ភ្នាក់ងារ តារាផេ ដែលនៅជិតផ្ទះលោកអ្នកបំផុត ឬផ្ទេរប្រាក់ពីគណនីសន្សំ ឬគណនីចរន្ត នៃធនាគារកាណាឌីយ៉ា (CASA Account) ឬគណនីសន្សំ ឬគណនីចរន្ត នៃធនាគារប្រៃសណីយ៍កម្ពុជា ដែលមានភាពងាយស្រួល រហ័ស និងឥតគិតថ្លៃសេវា។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់មជ្ឈមណ្ឌល បម្រើសេវាកម្មអតិថិជនរបស់ តារាផេ តាមទូរស័ព្ទលេខ 081 799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់ តារាផេ។
មិនទាន់មានកម្មវិធីតារាផេ App មែនទេ? សូមទាញយកឥឡូវនេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS តាមលីងខាងក្រោម៖
តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com