ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការ​ទទួលទាន “​ផ្លែ​ខ្នុរ​” កំឡុងពេល​មាន​ផ្ទៃពោះ​បង្ក​រោះ​ថ្នាក់​អ្វី​ដែរឬទេ​?
08, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្នុរ ជា​ផ្លែឈើ​ត្រូពិច​ដែលមាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅពេល​ទុំ​។ ហើយ​ផ្លែឈើ​នេះ​ក៏​អាច​យកមក​ធ្វើជា​អាហារសម្រន់​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​ទប់ទល់​នឹង​ការ​ឃ្លាន​កំឡុងពេល​មាន​ផ្ទៃពោះ​ផងដែរ​។ ប៉ុន្តែ​ថា​តើ​ការ​ទទួលទាន​ផ្លែ​ខ្នុរ​កំឡុងពេល​មាន​ផ្ទៃពោះ​នេះ​ល្អ ឬ​មាន​សុវត្ថិភាព​ដែរ​ទេ​? យោងតាម​អ្នកឯកទេស​ខាង​រោគ​ស្ត្រី​ភាគច្រើន​បាន​ឲ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​អាច​ទទួលទាន​បាន​សឹងតែ​គ្រប់​ផ្លែឈើ​ទាំងអស់ រួមបញ្ចូល​ទាំង​ផ្លែ​ខ្នុរ ប៉ុន្តែ​ក្នុង​បរិមាណ​សមស្រប​ល្មម ឬ​មិន​ច្រើនពេក​។ ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹងថា​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ ឬ​មិនគួរ​ដាក់បញ្ចូល​ផ្លែ​ខ្នុរ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖


 
– តើ​មាន​សុវត្ថិភាព​ដែរ​ទេ​ក្នុងការ​ទទួលទាន​ផ្លែ​ខ្នុរ​កំឡុងពេល​មាន​ផ្ទៃពោះ​?
 
​ពិតណាស់ វា​មាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន​ផ្លែ​ខ្នុរ​កំឡុងពេល​មាន​ផ្ទៃពោះ​ដរាបណា​អ្នក​ញ៊ាំ​វា​ក្នុង​បរិមាណ​សមល្មម​មិន​ច្រើនពេក​។ ខ្នុរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដូចជា វីតាមីន B6 និង​ជាតិ​ប៉ូ​តា​ស្យូ​ម រួមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​
 
– តើ​ការ​ទទួលទាន​ផ្លែ​ខ្នុរ​កំឡុងពេល​មាន​ផ្ទៃពោះ​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ទៅ​?
 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖ ផ្លែ​ខ្នុរ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A, B និង C ដែល​ជួយ​ក្នុងការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​កាន់តែ​រឹងមាំ​មាន​លក្ខណៈ​ប្រសើរឡើង​។ ដូច្នេះ​វា​កាត់បន្ថយ​
​ហានិភ័យ​នៃ​មេរោគ​ឆ្លង​ទូទៅ​។​

២. សម្រួល​ដល់​ការរំលាយ​អាហារ ៖ អាកា​រៈ​ទល់លាមក​តែង​កើតឡើង​ជាធម្មតា​កំឡុងពេល​មាន​ផ្ទៃពោះ​។ ផ្លែ​ខ្នុរ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ dietary fiber​ដែល​ជួយ​សម្រួល​ការរំលាយ​អាហារ និង​កាត់បន្ថយ​បំបាត់​អាកា​រៈ​ទល់លាមក​។​
 
៣. គ្រប់គ្រង​សម្ពាធ​ឈាម ៖ ប្រភព​ដ៏​ប្រសើរ​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម គឺ​ផ្លែ​ខ្នុរ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​ខ្នុរ​មាន​ប្រសិទ្ធិភាព​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​ទប់ស្កាត់​ហា​
​និ​ភ័យ​នៃ​ជំងឺ​បេះដូង​។​

៥. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ៖ ផ្លែ​ខ្នុរ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ folate និង​ជាតិ​ដែក​ដែល​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងការ​រក្សាបាន​នូវ​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន ហើយ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក ឬ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
៦. ល្អ​សម្រាប់​សុខភាព​ឆ្អឹង ៖ បរិមាណ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​នៅក្នុង​ផ្លែ​ខ្នុរ​ជួយ​បង្កើន​សុខភាព​ឆ្អឹង​ឲ្យ​កាន់តែ​រឹងមាំ​ប្រសើរឡើង​ទាំង​ចំពោះ​ស្ត្រី​ជា​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​។ ការទទួល​ទាន​ខ្នុរ​ក៏​ជួយ​ទប់ស្កាត់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​។​
 
៧. បង្កើន​ថាមពល ៖ ផ្លែ​ខ្នុរ មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ fructose និង sucrose ដែល​ផ្ដល់នូវ​អ្នក​នូវ​ថាមពល​បន្ថែម​ភ្លាមៗ​។​

៨. ជំនួយ​ដល់​ការវិវត្តន៍ ឬ​លូតលាស់​នៃ​គភ៌ ៖ ផ្លែ​ខ្នុរ មាន​ផ្ទុក​នូវ​វីតាមីន A ដែល​ដើរតួនាទី​យ៉ាងសំខាន់​ចំពោះ​ការមើលឃើញ ឬ​សុខភាព​ភ្នែក និង​កោសិកា​នៃ​គភ៌​។​
 
– ផលប៉ះពាល់​ដែល​អាច​នឹង​កើតមាន​ក្រោយ​ការទទួល​ទាន​ខ្នុរ​កំឡុងពេល​មាន​ផ្ទៃពោះ​
 
១. អាច​បង្កបញ្ហា​ប្រតិកម្ម​អា​ឡែក​ស៊ី ៖ ប្រសិនបើ​អ្នក​មិន​ធ្លាប់​ទទួលទាន​ផ្លែ​ខ្នុរ​ពីមុនមក​ទេ នោះ​កំឡុងពេល​មាន​ផ្ទៃពោះ​មិនមែនជា​វេលា​ល្អ​ដើម្បី​សាកល្បង​ឡើយ ដោយសារ​អ្នក​មិនដឹង​ខ្លួនឯង​ប្រតិកម្ម​ជាមួយ​ជាមួយ​ផ្លែឈើ​នេះ​ឬ​អត់​។​
 
២. បង្កបញ្ហា​ឈឺពោះ ៖ ការទទួល​ទាន​ផ្លែ​ខ្នុរ​ច្រើន​ពេល អាច​បណ្ដាល​ឲ្យ​ពិបាក​រំលាយ​អាហារ ហើយ​រាគ ក៏​ព្រោះ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​។​
 
៣. ធ្វើ​ឲ្យ​ឈាមកក ៖ ប្រសិនបើ​អ្នកមាន​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ឈាម​ផ្សេងៗ ចូរ​ជៀសវាង​ទទួលទាន​ផ្លែ​ខ្នុរ​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​ព្រោះ​វា​អាច​បង្កើន​ការ​កកឈាម​។​

៤. កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ៖ តាមរយៈ​បរិមាណ​នៃ​ជាតិ​ស្ករ​ធម្មជាតិ​ខ្ពស់​ដែល​វា​មាន​ផ្ទុក ខ្នុរ​អាច​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ ចូរ​ជៀសវាង​ទទួលទាន​ផ្លែ​ខ្នុរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com