អត្ថបទពាណិជ្ជកម្ម
អបអរឆ្នាំថ្មី ក្រុមហ៊ុនសាមសុងផ្តល់ឱកាសចំណេញយ៉ាងច្រើន ងាយៗ ភ្លាមៗ ដល់អតិថិជន
× ដើម្បីអបអរឆ្នាំថ្មី ២០១៩ ខាងមុខ ក្រុមហ៊ុនបច្ចេកវិទ្យាសាមសុង ផ្តល់ជូននូវឱកាសចំណេញស្រួលៗ ភ្លាមៗដោយគ្រាន់តែអតិថិជន ទិញទូរទស្សន៍,ទូរទឹកកក និងម៉ាស៊ីនបោកគក់ស៊េរីថ្មីទំនើបណាមួយ នោះលោកអ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញភ្លាមៗ រហូតដល់ទៅ $500។ ចំពោះការជាវម៉ាស៊ីនត្រជាក់វិញ នឹងទទួលបានការដំឡើង និងជើងចាប់ជញ្ជាំងមួយ ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃផងដែរ។ នេះជាឱកាសដ៏ល្អបំផុត ដែលលោកអ្នកអាចទទួលបាននូវផលិតផលថ្មី ទំនើប ទាន់សម័យ សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋាន ហើយថែមទាំងចំពេលប្រូម៉ូសិនដ៏អស្ចារ្យទៀត។
គួររំលឹកថា ផលិតផលដែលស្ថិតនៅក្នុងកម្មវិធីប្រូម៉ូសិនពិសេសនេះ សុទ្ធសឹងតែជាផលិតផលស៊េរីថ្មី ទំនើបទាន់សម័យ និងកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារ។ ផលិតផលទំនើប របស់ក្រុមហ៊ុនបច្ចេកវិទ្យាសាមសុងនេះ បំពាក់នូវបច្ចេកវិទ្យាទំនើបកាន់តែឆ្លាតវៃ ជួយសន្សំសំចៃថាមពល កាត់បន្ថយសំឡេងរំខាន គុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងបំពាក់នូវមុខងារទំនើប សំខាន់ៗជាច្រើនទៀត។ រាល់ផលិតផលសាមសុងទាំងអស់ គឺមានតែមបញ្ជាក់ពីផលិតផលផ្លូវការ របស់ក្រុមហ៊ុនសាមសុង ជាមួយនឹងការធានាក្នុងការប្រើប្រាស់។
ពេលនេះ គឺជាឱកាសដ៏ល្អបំផុតរបស់លោកអ្នក ដែលត្រូវការទិញផលិតផលទំនើបរបស់ក្រុមហ៊ុនសាមសុង។ ទិញឥឡូវនេះ លោកអ្នកបានចំណេញយ៉ាងច្រើន។ សូមអញ្ចើញមកទស្សនាដោយផ្ទាល់ និងសាកសួរព័ត៌មានបន្ថែម នៅតាមហាងទំនើបសាមសុង ដែលនៅជិតលោកអ្នកបំផុត។
ប្រញាប់ឡើង រង់ចាំអីទៀត? ការផ្ដល់ជូនពិសេសនេះ ចាប់ពីថ្ងៃទី ៧ ខែធ្នូនេះ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ នេះតែប៉ុណ្ណោះ។ កុំឱ្យប្រម៉ូសិនប្រចាំឆ្នាំដ៏អស្ចារ្យនេះ រំលងផុតឲ្យសោះ។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 20 32 32 ។ (លក្ខខណ្ឌនានា ត្រូវបានអនុវត្ត) ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com