អត្ថបទពាណិជ្ជកម្ម
ត្រៀមៗ Nokia 3.1 Plus និង Nokia 5.1 Plus នឹង​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ឆាប់ៗ​នេះ​
07, Dec 2018 , 5:03 pm        
រូបភាព
ដោយ:
​កាលពី​ថ្មីៗ​ក្រុមហ៊ុន HMD GLOBAL បានប្រកាស​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ Nokia ២ ម៉ូ​ឌែ​ល Nokia 3.1 Plus និង Nokia 5.1 Plus នៅ​ប្រទេស​ឥណ្ឌា​។ ដូចគ្នានេះដែរ ជំនាន់​ក្រោយ​របស់ Nokia ទាំង​២​ម៉ូ​ឌែ​ល​នេះ ក៏​ត្រៀម​បង្ហាញខ្លួន បង្ហាញ​វត្តមាន នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះដែរ​។

​គួររំលឹកថា Nokia 3.1 Plus គឺជា​ស្មា​ត​ហ្វូ​ន​ដែល​ផលិតឡើង​ពី​អាលុយមីញ៉ូម មាន​ទម្ងន់ 180 ក្រាម  និង​មាន​អេក្រង់ 6.0 inches កម្រិត​បង្ហាញ​រូបភាព 720 x 1440 ភិ​ច​សែ​ល និង​ដង់ស៊ីតេ 268 ppi ។ Nokia 3.1 Plus ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android one នឹង​បំពាក់​បន្ទះ​ឈី​ប Helio P22 (12 nm) និង​CPU Octa-core 2.0 GHz Cortex-A53​។ ជំនាន់​ថ្មី​ម៉ូ​ឌែ​ល​នេះ មាន Ram 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB និង​មួយ​ម៉ូ​ឌែ​ល RAM 2 GB និង​អង្គ​ផ្ទុក​ទិន្ន័យ 16 GB និង បំពាក់​មកជា​មួយ​កម្លាំង​ថាមពល​ថ្ម 3500 mAh​។ ងាក​មក​មើល​ផ្នែក​កាមេរ៉ា​វិញ Nokia 3.1 Plus បំពាក់​មកជា​មួយ​កាមេរ៉ា​ភ្លោះ ដោយ​ផ្នែក​ខាងក្រោយ មាន​ទំហំ 13 MP, f/2.0 និង​១​គ្រាប់​ទៀត មាន​ទំហំ 5 MP, f/2.4 ។ ចំណែកឯ​កាមេរ៉ា​ខាងមុខ មាន​ទំហំ 8 MP, f/2.2 ។​


 
​រីឯ Nokia 5.1 Plus ផលិតឡើង​ជាមួយ​រូប​រាង​យ៉ាង​ស្រស់ស្អាត ដែល​វា​មាន​អេក្រង់ IPS LCD ទំហំ 5.86 inches និង​បង្ហាញ​រូបភាព 720 x 1520 ភិ​ច​សែ​ល ជាមួយនឹង​ដង់ស៊ីតេ 287 ppi​។ Nokia 5.1 Plus នេះ ប្រតិបត្តិការ Android One បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប Helio P60 (12 nm) និង​បំពាក់ CPU Octa-core (Global ) និង Octa-core (China) មាន​ថាមពល​ថ្ម 3060 mAh ។ កម្លាំង​ម៉ាស៊ីន​ក៏​មិនធម្មតា​ដែរ ពោលគឺ Nokia 5.1 Plus មាន Ram 4 GB និង​អង្គ​ផ្ទុក​ទិន្ន័យ 64 GB និង​មួយ​ម៉ូ​ឌែ​ល​ទៀត​មាន  RAM 3 GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB​។ ផ្នែក​កាមេរ៉ា Nokia 5.1 Plus បាន​បំពាក់​មកជា​មួយ​នូវ​កញ្ចប់​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13 MP,​កម្រិត f/2.0 និង​មួយ​គ្រាប់​ទៀត 5 MP ផ្នែក​ខាងមុខ មាន​ទំហំ 8 MP, កម្រិត f/2.2៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com