អត្ថបទពាណិជ្ជកម្ម
ដឹ ភី​ហ្សា ខម​ផេ​នី បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​រក​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​២០១៨
07, Dec 2018 , 6:19 pm        
រូបភាព
ដោយ:
នេះ​ជា​ឆ្នាំ​ទី ៨ ហើយ​ដែល ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) បាន​ប្រារព្ធ​កម្មវិធី The Pizza Company Excellence Award ដើម្បី​ប្រកួតប្រជែង​រក​ក្រុម​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​។​ព្រឹត្តិការណ៍​នេះ បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ០៦​ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាខា ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ព្រែក​លាភ ក្នុងនោះ​មានការ​ចូលរួម​ពី​ក្រុម​បុគ្គលិក​ទាំង ២៩​សាខា របស់ ដឹ ភី​ហ្សា ខម​ផេ​នី មកពី​ទីក្រុង​ភ្នំពេញ ក្រុង​សៀមរាប ក្រុងព្រះសីហនុ ក្រុង​បាត់ដំបង ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម​។​
 
​ក្រុម​ដែល​ទទួលបាន​ជ័យលាភី Excellence Award 2018 គឺ​បាន​ទៅលើ ដឹ ភី​ហ្សា ខម​ផេ​នី សាខា ទួលគោក ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យលាភី នឹង​បានទទួល​ពានរង្វាន់​ជា​ទឹកប្រាក់​ចំនួន ១,៦០០,០០០ រៀល​។ ក្រៅពីនេះ ក៏មាន​ម្ចាស់​ពានរង្វាន់​ចំនួន ៤​ផ្សេង​ទៀង ដូចជា ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី ស្ទឹងមានជ័យ ទទួលបាន​ជ័យលាភី​លើ​ផ្នែក​ធ្វើ​ម្សៅ (Best Dough Maker Award 2018) ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ច្បារអំពៅ ទទួលបាន​ជ័យលាភី​លើ​ផ្នែក ផ្ដល់​សេវាកម្ម​ល្អ​បំផុត (Best Service Maker Award 2018) ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា អ៊េ​ត​វ៉ូត ទទួលបាន​ជ័យលាភី​លើ​ផ្នែក​ធ្វើ​ភី​ហ្សា​ល្អ​បំផុត (Best Pizza Making Award 2018) និង​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ព្រែកលាប ទទួលបាន​ជ័យលាភី​លើ​ផ្នែក​សេវា​ដឹង​ជញ្ជូន​ល្អ​បំផុត (Best Delivery Award 2018)​។​


 
​លោក អ៊ូ គីម​ហូ​វ នាយ​ប្រតិបត្តិ ដឹ ភី​ហ្សា ខម​ផេ​នី បាន​មានប្រសាសន៍ថា កម្មវិធី​នេះ​ធ្វើឡើង ក្នុង​បំណង​៣​សំខាន់ គឺ​ដើម្បី​ពង្រឹង​លើ​ផ្នែក​ស្ដង់ដារ​ប្រតិបត្តិ​ខាង​ផលិតផល បូក​រួមទាំង​ការធ្វើ​ម្ស៉ៅ​ដូ​ហ្វ ការធ្វើ​ភី​ហ្សា ការ​ចំអិន​ផាស​តា អនាម័យ ការចាត់ចែង​ក្នុង​ហាង និង​ការបម្រើ​សេវាកម្ម​លំដាប់ថ្នាក់​ពិភពលោក​។ លោក អ៊ូ គីម​ហូ​វ បញ្ជាក់​ទៀត​ដូច្នេះ​៖«​យើង​ចង់​ប្រែក្លាយ​កម្មវិធី​នេះ​ឲ្យ​បុគ្គលិក អភិវឌ្ឍន៍​ពង្រឹងសមត្ថភាព​ខ្លួន និង​ដើម្បី​ធានា​គុណភាព​គ្រប់គ្រង​កិច្ចការ​ប្រកបដោយ​ការទទួលខុសត្រូវ​ជា​ក្រុម​»​។ 
 
​ឆ្លៀត​ក្នុងឱកាស​នេះ លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា ជា​លើក​ទី​៧​ហើយ​ដែល​បុគ្គលិក​របស់ ដឹ ភី​ហ្សា ខម​ផេ​នី មកជួប​ជុំគ្នា ដើម្បី​ស្វែងរក​ម្ចាស់​ពានរង្វាន់​ល្អប្រសើរ​ប្រចាំ ដឹ ភី​ហ្សា ខម​ផេ​នី​។ លោក បានបញ្ជាក់​ផងដែរ​ថា ដឺ ភី​ហ្សា ខម​ផេ​នី តែងតែ​ផ្ដល់នូវ​វគ្គ​ហឹ្វ​ក​ហាត់​ដល់​បុគ្គលិក​របស់ខ្លួន​ជាប្រចាំ ទៅលើ​ការធ្វើ​នំ​ភី​ហ្សា និង​បម្រើ​សេវាកម្ម​ទៅតាម​ស្ដង់ដារ​ដែល​បានកំណត់​ជាដើម ហើយ​កម្មវិធី​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​ទៀតផង​ដែរ ដើម្បី​ឲ្យ​បុគ្គលិក រំលឹក​នូវ​ជំនាញ និង​សមត្ថភាព​របស់ខ្លួន ក្នុងពេល​ជាមួយគ្នា​។ ក្រៅពីនេះ បុគ្គលិក​ទាំងអស់ ក៏បាន​ទទួល​វគ្គប​ណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ផ្សេងៗ​ទៀត ដូចជា​ជំនាញ​ភាពជា​អ្នកដឹកនាំ​ជាដើម​។ លោក បាន​បន្ថែមថា មកដល់​សព្វថ្ងៃនេះ ហាង ដឹ ភី​ហ្សា ខម​ផេ​នី មាន​សាខា​រហូតដល់ ២៩ ទូទាំងប្រទេស ហើយ​គ្រោង​បើកហាង​ចំនួន​២​បន្ថែមទៀត ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។ 


 
​ហាង ដឹ ភី​ហ្សា ខម​ផេ​នី (THE PIZZA COMPANY) ជា​ស្លាក​សញ្ញា​ដែល​ទទួលបាន​ការទិញ​សិទ្ធិផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA CAMBODIA)​។ សព្វថ្ងៃនេះ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី មាន​ហាង​ច្រើនជាង ៥០​ហាង និង​មាន​បុគ្គលិក​ជិត ២០០០​នាក់ បាន​បម្រើការ​ក្នុង​ហាង​របស់ខ្លួន​។ ក្រៅពី ដឺ ភី​ហ្សា ខម​ផេ​នី ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ក៏បាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ នូវ​ផលិតផល​ម្ហូបអាហារ​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​កាហ្វេ​ខូ​ស្តារ (COSTA COFFEE) ការ៉េម ស្វិ​ន​សិន (SWENSEN’S)  ការ៉េម​នំ​ដេ​រី​ឃ្វី​ន​(DAIRY QUEEN) នំ​ដូ​ហ្វ​ណាត់ គ្រី​ស្ពី​គ្រី​ម (KRISPY KREME DOUGHNUT) និង​ហាង បា​ប៊ី ឃ្យូ​ផ្លា​ហ្សា (BAR B Q PLAZA)៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com