ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក នេត្រ ភក្ត្រា ៖ មេធាវីលោក នួន ជា និងលោក ខៀវ សំផន អាចបន្តប្ដឹងសារទុក្ខ លើសំណុំរឿង០០២
× ភ្នំពេញ៖ តុលាការខ្មែរក្រហម បានបើកសវនាការប្រកាសក្រម ឲ្យលោក នួន ជា និង លោក ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ក្នុងសំណុំរឿង ០០២/០២ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៨។ ប៉ុន្តែមេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមទាំងពីរ មិនពេញចិត្តការសម្រេចនេះឡើយ។ មេធាវីការពារក្តីលោក នួន ជា និងលោក ខៀវ សុផន អាចនឹងប្ដឹងសារទុក្ខ លើសំណុំរឿង០០២/០២។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
នេះជាលើកទីពីរហើយ ដែលលោក នួន ជា និង លោក ខៀវ សំផន ត្រូវបានកាត់ទោស។ លើកទីមួយ តុលាការខ្មែរក្រហម ក៏បានកាត់ទោសពួកលោក ឲ្យជាប់ពន្ធនាគារមួយជីវិតដែរ កាលពីឆ្នាំ២០១៤ ក្នុងសំណុំរឿង០០២/០១ ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយសារការជម្លៀសប្រជាជន និង អំពើឃាតកម្ម។
សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ដូចតទៅ៖
Tag:
នេត្រ ភក្ត្រា
នួន ជា
ខៀវ សំផន
ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com