អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បន្ត​ចូលរួម​ជាមួយ SECC ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា
08, Dec 2018 , 11:32 am        
រូបភាព
​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានបញ្ចប់​សិក្ខាសាលា នៅ​គោលដៅ​ទី​បួន​របស់ខ្លួន ក្នុង​ខេត្តបន្ទាយមានជ័យ​ប្រកបដោយ ជោគជ័យ បន្ទាប់ពី​ស្ថាប័ន​ទាំងពីរ បាន​ជំរុញ​ការយល់ដឹង​ជា​សាធារណៈ លើ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តសៀមរាប​រួចមក​។ សិក្ខាសាលា​នៅ​ខេត្តបន្ទាយមានជ័យ​នេះ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​វត្តមាន​រប​ស់​សិក្ខាកាម​ជាច្រើនរូប រួមទាំង​មន្ត្រី​រដ្ឋាភិបាល អ្នកជំនួញ និង​វិនិយោគិន​សក្ដានុពល​។ 
 
​លោក សុខ ដា​រ៉ា អគ្គនាយករង​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​មតិ​ស្វាគមន៍ ណែនាំ​អំពី​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុងការ​លើកកម្ពស់​កា​រ​រីកចម្រើន នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា លើ​បទ​ប្ប​ញ្ញ​តិ្ត ទំហំ​និង​បទដ្ឋាន​នៃ​ការជួញដូរ និង​ការយល់ដឹង​របស់​សាធារណជន លើ​វិស័យ​មួយ​នេះ​។ លោក យន់ សុវណ្ណារ៉ា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ផ្ដោត​សំខាន់​លើ​ទិដ្ឋភាព​ទូទៅ នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ការលូតលាស់​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ក្របខណ្ឌ​បទ​ប្ប​ញ្ញ​តិ្ត និង​បេសកកម្ម​បន្តបន្ទាប់ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុងការ​ជំរុញ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ 




 
​ដោយសារតែ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្ស​ន្ទ​តែមួយគត់ ដែល​ចូលរួម​ក្នុង​គ្រប់​គោលដៅ​ទាំងអស់ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន បានបង្ហាញ​ឧទាហរណ៍​មួយ នៃ​ការប្ដេជ្ញាចិត្ត​មិន​រួញរា ទៅលើ​អនាគត​ភ្លឺស្វាង នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ហើយ​ត្រូវបាន​ចាត់ទុកជា​ក្រុមហ៊ុន​គំរូ​មួយ​នៅក្នុង​វិស័យនេះ​។​




 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក James Yeung នាយក​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល បានបង្ហាញ​សុទិដ្ឋិនិយម ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ និង​បាន​គូសបញ្ជាក់ថា ការផ្សព្វផ្សាយ​អំពី​ការវិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​សាធារណៈ គឺជា​ការងារ​អាទិភាព​របស់​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល​។



ជាមួយគ្នានេះដែរ លោក James បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់លោក លើ​ទីផ្សារ​អន្តរជាតិ ហើយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា កំពុង​ឆ្ពោះទៅរក​សក្តានុពល​ពេញលេញ​របស់​វា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com