អត្ថបទពាណិជ្ជកម្ម
សិក្ខាសាលា​តាម​ខេត្ត ប្រចាំឆ្នាំ​២០១៨ របស់ SECC និង ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង នៅ​បន្ទាយមានជ័យ​បញ្ចប់​ដោយ​ជោគជ័យ​
08, Dec 2018 , 2:49 pm        
រូបភាព
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិចឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(SECC) បានបញ្ចប់​សិក្ខាសាលា នៅ​ខេត្ត​គោលដៅ​ទី​បួន​របស់ខ្លួន គឺ​ខេត្តបន្ទាយមានជ័យ ប្រកបដោយ​ភាពជោគជ័យ បន្ទាប់ពី​ស្ថាប័ន​ទាំងពីរ បាន​ជំរុញ​ការយល់ដឹង​ជា​សាធារណៈ លើ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តសៀមរាប​រួចមក​។ សិក្ខាសាលា​នៅ​ខេត្តបន្ទាយមានជ័យ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០១៨ ដោយមាន​វត្តមាន​រប​ស់​សិក្ខាកាម​ជាច្រើនរូប រួមទាំង​មន្ត្រី​រដ្ឋាភិបាល អ្នកជំនួញ និង​វិនិយោគិន​សក្ដានុពល​។  
 
​លោក សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​នូវ​មតិ​ស្វាគមន៍ ណែនាំ​អំពី​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុងការ​លើកកម្ពស់ ការរីកចម្រើន​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា លើ​បទ​ប្ប ញ្ញត្តិ ទំហំ និង​បទដ្ឋាន​នៃ​ការជួញដូរ និង​ការយល់ដឹង​របស់​សាធារណជន លើ​វិស័យ​មួយ​នេះ​។ 




 
​នៅក្នុង​សិក្ខាសាលា​នោះដែរ លោក យន់ សុវណ្ណារ៉ា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ផ្ដោត​សំខាន់​លើ​ទិដ្ឋភាព​ទូទៅ នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ការលូតលាស់​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ក្របខណ្ឌ​បទ​ប្បញ្ញត្តិ និង​បេសកកម្ម​បន្តបន្ទាប់ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុងការ​ជំរុញ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ ឱ្យ​កាន់តែ​ប្រសើរឡើង​។ 




 
​ដោយសារតែ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​តែមួយគត់ ដែល​ចូលរួម​ក្នុង​គ្រប់​គោលដៅ​ទាំងអស់ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត ប្រចាំឆ្នាំ ២០១៨ របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។  ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង ក៏​ជា​ក្រុមហ៊ុន​តែមួយគត់​ពី​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី ដែល​បាន​ណែនាំ​ពី​វប្បធម៌ និង​បានបង្ហាញ​ឱកាស​វិនិយោគ​ជាច្រើន ដល់​វិនិយោគិន​បរទេស នៅក្នុង​ពិព័រណ៍​អន្តរជាតិ​នានា ដូចជា iFX Expo នៅ​ប្រទេស​សាយ​ប្រឺស និង​«2018 London Summit» នៅ​ប្រទេស​អង់គ្លេស​។ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិចឆេង បានបង្ហាញ​ឧទាហរណ៍​មួយ នៃ​ការប្ដេជ្ញាចិត្ត​មិន​រួញរា ទៅលើ​អនាគត​ភ្លឺស្វាង នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ហើយ​ត្រូវបាន​ចាត់ទុកជា ក្រុមហ៊ុន​គំរូ​មួយ​នៅក្នុង​វិស័យនេះ​។​




 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង បានបង្ហាញ​សុទិដ្ឋិនិយម ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ និង​បាន​គូសបញ្ជាក់ថា ការផ្សព្វផ្សាយ​អំពី​ការវិនិយោគ លើ​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​សាធារណៈ គឺជា​ការងារ​អាទិភាព របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អុិច​ឆេង​។ ជាមួយគ្នានេះ លោក Lawrence បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់លោក លើ​ទីផ្សារ​អន្តរជាតិ ហើយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា កំពុង​ឆ្ពោះទៅរក​សក្តានុពល​ពេញលេញ​របស់​វា​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com