អត្ថបទពាណិជ្ជកម្ម
ហេតុផល​សំខាន់​៤​យ៉ាង​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរស័ព្ទ OPPO R17 Pro
08, Dec 2018 , 3:47 pm        
រូបភាព
​ក្រោយពី OPPO បាន​ប្រារព្ធ​ពិធី​សម្ពោធ​ម៉ូ​ឌែ​ល R17 Pro នៃ​ត្រកូល R ចុងក្រោយ​របស់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​(Tonle Sap Sky Bar)​មក ឃើញថា​ម៉ូ​ឌែ​ល​នេះ បានទទួល​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​អតិថិជន ក៏ដូចជា​អ្នក​និយម​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ជាពិសេស OPPO នេះឯង​។ 
 
​ថ្ងៃនេះ យើង​សូម​ណែ​នាំនូវ​ហេតុផល ៤​យ៉ាង ដែល​លោកអ្នក​គួរតែ​ជ្រើសរើស​ប្រើ ស្មា​ត​ហ្វូ​ន OPPO R17 Pro នេះ ៖
 
១. R17 Pro បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែល​បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​នូវ​សម្ពាធ​ភ្លើង​ទាប ក្នុងការ​សាក​ថ្ម​ទូរស័ព្ទ​គឺ 10V5A ស្មើនឹង​ថាមពល​សាក 50W ដែល​អាចឱ្យ​អ្នក​សាក​ថ្ម​កាន់តែ​លឿន​ជាង​មុន បាន​ដល់​ទៅ​៤០​ភាគរយ ក្នុង​រយៈពេល ១០ នាទី​។ វា​ប្រើពេល​ត្រឹមតែ​ជាង ៤០​នាទី​ប៉ុណ្ណោះ អ្នកនឹង​អាច​សាក​ថ្ម​ដែលមាន​ទំហំ​សរុប 3700 mAh ឱ្យ​ពេញ​បាន​។ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​នេះ ពិតជា​បាន​ជួយ​ដល់​អ្នក​ដែលមាន​ការ​រវល់ តែ​ត្រូវកា​ប្រើប្រាស់​ទូរស័ព្ទ និង​ចង់​សាក​ថ្ម​បាន​លឿន​។ បន្ថែម​ពីនេះ វា​ក៏​មិន​ធ្វើឱ្យ​ទូរស័ព្ទ​អ្នក​ក្ដៅ​នោះទេ នៅពេល​កំពុង​សាក​ថ្ម និង​ពិតជា​ជម្រើស​ល្អ សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ក្នុង​ទូរស័ព្ទ​បណ្ដើរ សាក​ថ្ម​បណ្ដើរ​ផងដែរ​។​


 
២. OPPO R17 Pro បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ដ៏​ឈានមុខ​គេ ដោយ​បំពាក់​មកជា​មួយ​នូវ​កាមេរ៉ា​ក្រោយបី​គ្រាប់ ដែល​កាមេរ៉ា​ទី​១ គឺជា​ប្រភេទ​កា​ម៉េ​រា​មេ មាន​ទំហំ ១២​មេ​ហ្កា​ភិ​កសែ​ល និង​មាន Smart Aperture ដែល​អាច​ប្រែប្រួល​ទៅតាម​ស្ថានភាព​នៃ​កម្រិត​ពន្លឺ ពី F1.5/F2.4​។ កាមេរ៉ា​ទី​២ ជា​ប្រភេទ Depth Sensor ទំហំ ២០ MP ។ ចំណែក​កាមេរ៉ា​ទី​៣ ជា​ប្រភេទ​កាមេរ៉ា Time of Flight​។ ជាងនេះទៅទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS អម​មកជា​មួយ​មុខងារ Ultra Night Mode និង​មុខងារ Color Mode ធ្វើឱ្យ​ការថតរូប​នៅពេល​យប់​របស់​លោកអ្នក កាន់តែច្បាស់ ហើយ​ពណ៌​នៃ​រូបភាព​ក៏​កាន់តែ​ស្រស់បំព្រង​។ ដូចនេះ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ ក្នុងការ​ផ្តិត​យក​រូបភាព​នាពេល​យប់នោះ កុំ​ស្ទាក់ស្ទើរ​អី ម៉ូ​ឌែ​ល R17 Pro នេះ អាចបំពេញ​តម្រូវការ​របស់​អ្នក​បាន​យ៉ាង​ល្អ​។ លើសពីនេះ វា​ក៏​ពិតជា​ជម្រើស​ល្អ​សម្រាប់​យុវវ័យ និង​មនុស្ស​សម័យថ្មី ស៊ី​វិ​ល័យ ចូលចិត្ត​ថតរូប​ពេលយប់​ស្អាតៗ ច្បាស់ មិន​ងងឹត និង​មាន​ពណ៌​ល្អ ដើម្បី​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នានា ជាពិសេស Facebook ឬ Instagram ជាដើម​។  


 
៣. R17 Pro បាន​រចនា​តួខ្លួន​ដ៏​ទាក់ទាញ (Radiant Mist)​។ ការ​រចនា​ពណ៌ Radiant Mist បែប 3D ពេល​មើលទៅ ប្រៀបបាន​ទៅនឹង​មាន​ពន្លឺ​ឆ្លងកាត់​អ័ព្ទ ធ្វើឱ្យ​ពណ៌​ដែល​បង្ហាញ​ចេញពី​ជ្រុង​នីមួយៗ​មើល​មក​មិន​ដូចគ្នា មាន​ភាព​លេចធ្លោ និង​ទាក់ទាញ​។ ជាពិសេស​តួខ្លួន ស្រោប​ដោយ​កញ្ចក់ Corning Gorilla ជំនា​ន់ទី​៦​មុនគេ​បង្អស់ ដែលមាន​ភាពរឹងមាំ ងាយស្រួល​ចាប់​កាន់ មិន​រអិល​។ 


 
៤. R17 Pro បាន​បំពាក់​មកជា​មួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង ដែល​វា​មាន RAM ទំហំ​៨ GB មាន​អង្គ​ផ្ទុក​ទិន្នន័យ ROM ទំហំ ១២៨ GB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.2 និង​ដើរ​លើ Android 8.1​។ R17 Pro មាន​អេក្រង់​ទំហំ ៦.៤ អ៊ីង ដែលមាន​ទម្រង់​អេក្រង់​រាង​ដំណក់ទឹក អម​មកជា​មួយកម្រិត​បង្ហាញ FHD+ , ធ្វើឱ្យ​ការ​ទស្សនា​វីដេអូ ក៏ដូចជា​ការលេង​ហ្គេម​របស់​លោកអ្នក កាន់តែ​ត្រជាក់​ភ្នែក​។ ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​នេះ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង ដែល​អាច​បើក​ហ្គេម ឬ​កម្មវិធី​ដែលមាន​ក្រាហ្វិក​ធំ​បាន​យ៉ាង​រលូន មិន​ទាក់​។ ឧទាហរណ៍​ដូចជា​ការលេង ហ្គេម PUBG, RULES OF SURVIVAL​ជាដើម ដោយ​គ្មាន​ក្តីបារម្ភ​រឿង​ដើរ​គាំង ឬ​កម្រិត​ក្រាហ្វិក​មិន​ស្អាត​ទៀតហើយ​។ បន្ថែម​លើ​នេះ​ទៀត វា​ក៏បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ដោះ​សោរ ដោយ​ស្គែ​ន​ក្រយៅដៃ​លើ​អេក្រង់ (Hidden Fingerprint Unlock) ទៀតផង​។​


 
​បន្ថែម​លើ​ចំណុច​លេចធ្លោ​ទាំងអស់នេះ ម៉ូ​ដែល R17 Pro នេះ ពិតជា​ជម្រើស​ល្អ​សម្រាប់​អ្នក ដោយ​ម៉ូ​ឌែ​ល​នេះ ត្រូវបាន​ប្រកាស​លក់​ក្នុងតម្លៃ ៦៩៩​ដុល្លារ​អាមេរិក ហើយក៏​នឹង​ចាប់ផ្ដើម​មាន​លក់​នៅលើ​ទីផ្សារ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២១០៨​នេះ ជាមួយនឹង​កាដូ​ជាច្រើន ដូចជា​កាស Bluetooth ដប​ទឹក និង​ស៊ីម Smart ភ្ជាប់​ជាមួយ​គម្រោង​«Smart ធំ​ហ្ម៎ង​! ១៦ សប្ដាហ៍​»​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com