ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកដោះគោ​ជូរ ជួយ​ដល់​សុខភាព​ឆ្អឹង​
10, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការបង្កើន​ការ​ញ៉ាំ​ទឹកដោះគោ​ជូរ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​មនុស្ស​ចាស់ ពីព្រោះ វា​អាច​ការពារ និង​ពង្រឹង​ឲ្យ​ឆ្អឹង​រឹង ហើយ​ចៀស​ផុតពី​កត្តា​ប្រឈម​ទៅនឹង​ជំងឺ​ពុក ឬ​បាក់បែក​ឆ្អឹង​។​


 
​ការ​ញ៉ាំ​ទឹកដោះគោ​ជូរ អាច​បង្កើន​ដង់ស៊ីតេ​ឆ្អឹង ព្រមទាំង​កាត់បន្ថយ​ការ​ប្រឈម​នៃ​ជំងឺ​ពុក​ឆ្អឹង នៅពេល​អ្នកមាន​អាយុ​កាន់តែ​ចាស់​។ ជំងឺ​ពុក​ឆ្អឹង គឺជា​ស្ថានភាព​រ៉ាំរ៉ៃ ដោយសារតែ​ការបាត់បង់​កំហាប់ និង​ភាពរឹងមាំ​របស់​ឆ្អឹង ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក ងាយ​នឹង​បាក់បែក​ឆ្អឹង ទោះបី​ត្រូវរបួស ឬ​ទទួល​ការប៉ះទង្គិច​តិចតួច​ក៏ដោយ​។​
 
​ការសិក្សា​បានបញ្ជាក់​ថា ស្ត្រី​ដែល​ញ៉ាំ​ទឹកដោះគោ​ជាប្រចាំ អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​ឆ្អឹង ដល់​ទៅ ៣១ ភាគរយ និង​ជំងឺ​ពុក​ឆ្អឹង​ដល់​ទៅ ៣៩ ភាគរយ ចំណែក​បុរស​វិញ អត្រា​នេះ​បាន​កើន​ឡើងដល់​ទៅ ៥២ ភាគរយ​។​
 
​ទឹកដោះគោ​ជូរ គឺជា​ប្រភព​ដ៏​ល្អ នៃ​សារធាតុ និង​វីតាមីន ដែល​ឆ្អឹង​ត្រូវការ ដើម្បី​លូតលាស់ និង​បង្កើន​ភាពរឹងមាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com