ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក រៀម មុនី​ស៊ី​ឡុង ធ្វើ​ចាប៉ីដងវែង​ពី​ប្លា​ស្ទិ​ក​ដាស់តឿន​យុវជន​ឱ្យ​ស្គាល់​តម្លៃ​សំរាម
09, Dec 2018 , 11:33 am        
រូបភាព
​សៀមរាប​៖ មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ចុងខែ វិច្ឆិកា​កន្លងទៅ ពេលដែល​បុរស​ម្នា​ក់បាន​ច្នៃ​ចាប៉ីដងវែង​ដ៏​ធំ​ចេញពី​ដប​ប្លា​ស្ទិ​ក​។ ចាប៉ីដងវែង​នោះ ផលិត​ពី​សំបក​ដប​ទឹកបរិសុទ្ធ និង​បំពង់​បឺត មាន​ប្រវែង​ជាង ៦​ម៉ែត្រ ដែល​លោក រៀម មុនី​ស៊ី​ឡុង និង​ក្រុមការងារ​៣​នាក់​ទៀត បាន​ចំណាយពេល​ដំឡើង​រយៈពេល​មួយខែ​ពេញ​។ ចាប៉ីដងវែង​នោះ ត្រូវបាន​ផ្គុំ​ចេញពី​សំបក​ដប​ទឹក​សុទ្ធ​ចំនួន ៦,០០០ និង​បំពង់​បឺត​ចំនួន ១៦,០០០ ដែល​ដំឡើង​យ៉ាង​ល្អិតល្អន់​បំផុត​។ លោក រៀម មុនី​ស៊ី​ឡុង ដែល​ល្បីឈ្មោះ​ជា​វិចិត្រករ ខាង​កែច្នៃ​សំរាម​ជាវ​ត្ថុ​សិល្បៈ​ផ្សេងៗ​។ សម្រាប់​ចាប៉ីដងវែង​នេះ លោក ស៊ី​ឡុង ចង់បង្ហាញ​ពី​គុណប្រយោជន៍​របស់​សំរាម ក៏ដូចជា​ប្រាប់​ពលរដ្ឋ​ខ្មែរ ឱ្យ​ចេះ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ អ្នកស្រី អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 














Tag:
 រៀម មុនី​ស៊ី​ឡុង​
 ​ចាប៉ីដងវែង​
 ​សំរាម​
 ​ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com