ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃ​សិទ្ធិមនុស្ស​៖ ក្រោយ​អាជ្ញាធរ​មិន​ឲ្យ​ដង្ហែ​ក្បួន ពលរដ្ឋ​៥០០​នាក់ ទៅ​ផ្តុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី
10, Dec 2018 , 9:31 am        
រូបភាព
​ប្រជាពលរដ្ឋ មកពី​សហគមន៍​ផ្សេងៗ​ប្រមាណ​ជា​៥00​នាក់ បាន​ចូលរួម​ជាមួយ​ក្រុម​សង្គម​ស៊ីវិល ក្នុងការ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ នា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​។


 
​ពួកគេ បង្ខំចិត្ត​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​ទីនោះ ក្រោយពី​ស្នើសុំ​ដង្ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ​មិនបាន​។ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ឲ្យ​ពួកគេ ដង្ហែ​ក្បួន ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​។  
 
​ប្រធានបទ សម្រាប់​ទិវា​សិទ្ធិមនុស្ស​ឆ្នាំ​២០១៨​នេះ គឺ «​រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​និង​ប្រជាធិបតេយ្យ​»៕ 

 

 










Tag:
 ទិវា​សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com