ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជនជាតិដើម​ភាគតិច​លោក រ៉ូ​យ ទើប រកចំណូលបាន​ជាង ២០​លាន​រៀល​ក្នុង​១​ឆ្នាំ ពី​ដំណាំ​កាហ្វេ​សរីរាង្គ​​​​
10, Dec 2018 , 12:23 pm        
រូបភាព
​មណ្ឌលគិរី​៖ រយៈពេល​៥​ឆ្នាំ​ហើយ ដែល​កសិករ​ជនជាតិដើម​ភាគតិច​ព្នង លោក រ៉ូ​យ ទើប បាន​ប្រក​បរបរ​ដាំ​កាហ្វេ​សរីរាង្គ​។  ម្ចាស់​ចម្ការ​កាហ្វេ​សរីរាង្គ​ដែល​ស្ថិតនៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​រូបនេះ អាច​រកចំណូលបាន​ជា​ង ២០​លាន​រៀល​ក្នុង​១​ឆ្នាំ​ពីរ​បរ​ដាំ​កាហ្វេ​នេះ​។ តាមរយៈ​ការដាំ​កាហ្វេ​សរីរាង្គ បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​លោក រ៉ូ​យ ទើប ល្អប្រសើរ ដោយ​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ទីផ្សារ ព្រោះ​កាហ្វេ​របស់លោក ត្រូវបាន​នាំចេញ​ទៅកាន់​បរទេស​។​


 
​លោក រ៉ូ​យ ទើប ជា​កសិករ​ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ពូ​ចារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ លោក រ៉ូ​យ ទើប បាន​ដាំ​កាហ្វេ​សរីរាង្គ​នេះ រយៈពេល ៥​ឆ្នាំ​ហើយ ដោយ​មុនដំបូង​ដាំ​ក្នុង​ចំនួន ១០០​ដើម​ប​ណ្ណោះ​។ កសិករ​ជា​ជនជាតិដើម​ភាគតិច​រូបនេះ បាន​ពង្រីក​ការដាំដុះ​ដំណាំ​កាហ្វេ​សរីរាង្គ​កាន់តែច្រើន ហើយ​រហូតមក​ដល់ពេលនេះ លោក រ៉ូ​យ ទើប បាន​ដាំ​កាហ្វេ​ចំនួន ៨ ហិកតា​ផងដែរ​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​លោក រ៉ូ​យ ទើប ជនជាតិដើម​ភាគតិច​ដាំ​កាហ្វេ​សរីរាង្គ​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​៖ 

​កាហ្វេ​សរីរាង្គ​របស់​កសិករ​ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ  ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េ ដែលមាន​តម្លៃ​១​ម៉ឺន​រៀល​ក្នុង​១​គីឡូ​។ លោក រ៉ូ​យ ទើប លើកឡើងថា ដោយសារតែ​គុណភាព​កាហ្វេ​របស់លោក​ល្អ​ហើយ​ឆ្ងាញ់ ជាពិសេស​ការជឿជាក់​លើ​កាហ្វេ​សរីរាង្គ​របស់លោក​ដែល​មិនបាន​ប្រើប្រាស់​ជីគីមី​។ ទោះបី​មានបទពិសោធន៍​ច្រើន​លើ​ដំណាំ​កាហ្វេ​សរីរាង្គ​នេះ​ក្ដី ក៏មាន​ផល​លំបាក​សម្រាប់​លោក​ខ្លះ​ដែរ​។​


 
​បើតាម​លោក រ៉ូ​យ ទើប អ្នកជិតខាង​របស់លោក​មួយចំនួន ដែលជា​ជនជាតិដើម​ភាគតិច ក៏បាន​ងាក​មក​ដាំ​កាហ្វេ​សរីរាង្គ​ដូច​លោក​ផងដែរ  ដោយសារ​ពួកគាត់​យល់ថា ដំណាំ​កាហ្វេ​នេះ ធ្វើ​ឲ្យ​ជីវភាព​ធូរធារ​ជាង​មុន​។ កសិករ​ជនជាតិដើម​ភាគតិច​ព្នង ដែល​រស់នៅ​ខេត្តមណ្ឌលគិរី​នេះ មានបំណង​ពង្រីក​ការដាំដុះ​បន្ថែម ព្រោះ​តម្រូវការ​កាហ្វេ​សរីរាង្គ​បច្ចុប្បន្ន​មានការ​គាំទ្រ​ច្រើន​។​

 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv










© រក្សាសិទ្ធិដោយ thmeythmey.com