ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
V-Class​សេរី​ឆ្នាំ​២០១៩​នៃ​ត្រកូល​Mercedes នាំមក​នូវ​ភាព​កាន់តែ​ទំនើប និង​លេចធ្លោ​
11, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត V-Class ជា​ប្រភេទ​រថយន្ត​ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន ដែលជា​អ្នកធ្វើ​ជំនួញ ឬ​អ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន​។ V-Class ជា​ប្រភេទ​រថយន្ត​ពិសេស​មាន​កៅអីអង្គុយ​ចំនួន​៧ ចែកចេញជា​៣​ជួរ គឺ​ផ្នែក​តៃកុង ផ្នែក​មនុស្ស​សំខាន់​ពីរ​នាក់ និង​ផ្នែក​សមាជិក ព្រមទាំង​មាន​តុ​នៅ​ចំ​កណ្តាល​អាច​បត់​បាន សម្រាប់​ពិសា​អាហារ ធ្វើការ ឬ​ប្រជុំ​កិច្ចការជំនួញ​តូចធំ​ជាដើម ប្រកប​ភាពងាយស្រួល​បំផុត​។​
 
​ឥឡូវនេះ V-Class សេ​រ៊ី​ឆ្នាំ​២០១៩ ក៏បាន​បង្ហាញ​រូបរាង​ដ៏​សង្ហា​របស់ខ្លួន ដែល​ពោរពេញ​ដោយ​ប្រណីតភាព ទំនើប​ដែលមាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​។ V-Class សេ​រ៊ី​ឆ្នាំ​២០១៩ នឹង​ជួយ​បន្ថែម​ភាព​ស៊ីវីល័យ សុវត្ថិភាព និង​ភាព​លេចធ្លោ​មួយកម្រិត​ទៀត​សម្រាប់​លោកអ្នក រួមទាំង​ក្រុមគ្រួសារ​ផងដែរ​។


 
V-Class ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​សូត 2.2 ,​កម្លាំង​ម៉ាស៊ីន 2143cc មាន​កម្លាំង​ខ្លាំង និង​ប្រើប្រាស់​ម៉ា​សូត​តិច ត្រឹមតែ​៦​លីត្រ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។ V-Class នៃ​ត្រកូល Mercedes-Benz ជា​ប្រភេទ​រថយន្ត​ដែល​អាច​បើកបរ​បាន​គ្រប់​កាលៈទេសៈ ប្រើប្រាស់​បាន​ទាំង​ក្នុង និង​ក្រៅ​ក្រុង ដែល​ងាយស្រួល​សម្រាប់​កិច្ចការជំនួញ​នៅតាម​ខេត្ត ឬ​ការធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​។​
 
​សូម​អញ្ជើញ​ទៅ​ទស្សនា​រថយន្ត V-Class សេ​រ៊ី​ឆ្នាំ​២០១៨ នៃ​ត្រកូល​Mercedes-Benz នៅ​អគារ​តាំង​បង្ហាញ​រថយន្ត Mercedes-Benz ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​លម្អិត ពី​ភ្នាក់ងារ​លក់​រថយន្តរ​បស់​ក្រុមហ៊ុន Star Auto Cambodia ដែល​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ 017 231 888 ឬ 023 231 888 ៕











 

Tag:
 VClass
  VClass២០១៩
 ​រថយន្ត​
 ​យានយន្ត​
 Mercedes
 ​ស្តារ​អូ​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com