ជាតិ
កូន​សម្ដេច ទៀ បាញ់ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​សៀមរាប ជំនួស​លោក ឃឹម ប៊ុន​សុង​
11, Dec 2018 , 10:51 am        
រូបភាព
អភិបាលខេត្តសៀមរាបបច្ចុប្បន្ន លោក ឃឹម ប៊ុនសុង (ខាងឆ្វេង) លោក ទៀ សីហា ដែលត្រូវឡើងតំណែងអភិបាលខេត្តសៀមរាបថ្មី (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក ទៀ សីហា
អភិបាលខេត្តសៀមរាបបច្ចុប្បន្ន លោក ឃឹម ប៊ុនសុង (ខាងឆ្វេង) លោក ទៀ សីហា ដែលត្រូវឡើងតំណែងអភិបាលខេត្តសៀមរាបថ្មី (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក ទៀ សីហា
ដោយ: ថ្មីៗ
​​ភ្នំពេញ​៖ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំង​លោក ទៀ សីហា ជា​អភិបាល​ខេត្តសៀមរាប ជំនួស​លោក ឃឹម ប៊ុន​សុង​។


 
​លោក ទៀ សីហា ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ជា អភិបាលរង​ខេត្តសៀមរាប កាលពី​ខែសីហា ឆ្នាំ​២០១៧ មុននឹង​ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​អភិបាលខេត្ត​នេះ​។ លោក ទៀ សីហា គឺជា​កូន​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។​
 
​គួរ​បញ្ជាក់ថា លោក ឃឹម ប៊ុន​សុង បាន​ឡើងកាន់តំណែង​អភិបាលខេត្ត​សៀមរាប តាំងពី​ឆ្នាំ​២០១៣​មក ជំនួស​លោក ស៊ូ ភី​រិន្ទ សម្រាប់​អាណត្តិ​ទី​១ ដែលមាន​រយៈពេល​៤​ឆ្នាំ​។ លោក ឃឹម ប៊ុន​សុង ទើបតែ​បានទទួល​តំណែង​អាណត្តិ​ទី​២ កាលពី​ថ្ងៃទី​២ សីហា ឆ្នាំ​២០១៧ មុននឹង​ត្រូវ​ផ្ទេរតំណែង​ទៅ​លោក ទៀ សីហា​៕
 

Tag:
 ទៀ បាញ់​
  ឃឹម ប៊ុន​សុង​
 ​ទៀ សីហា​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com