ពីនេះ ពីនោះ
តើ​ពាក្យ «​សោកនាដកម្ម​» «​សង្វេគ​នាដកម្ម​» និង «​ហាស​នាដកម្ម​» មានន័យ​ខុសគ្នា​ដូចម្តេច​?
13, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​ទាំងអស់នេះ គឺ​សម្រាប់​ប្រើ​នៅក្នុង​សំណេរ​ខុសៗ​គ្នា​។ តាម​ការបកស្រាយ​ពី​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ពាក្យ​ទាំងបី​នេះ មានន័យ​ខុសគ្នា​ដូចខាងក្រោម​៖


 
«​សោកនាដកម្ម​» មានន័យថា សេចក្តី​វិនាស​អន្តរាយ​។ ឩ​ទា​ហរ​ណ៍​៖ រឿង​ទុំ​ទាវ និង​រឿង​ម៉ាក់​ថឹ​ង (​ជា​ប្រភេទ​រឿងល្ខោន​ដែល​បង្ហាញ​ពី​គ្រោះ​កម្ម​វាសនា ទុក្ខសោក ទុក្ខវេទនា ដែល​តួអង្គ​ត្រូវស្លាប់​នៅ​ចុងបញ្ចប់​នៃ​សាច់រឿង ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ស្រក់​ទឹកភ្នែក ក្តុក​ត្តួ​ល រំជួលចិត្ត អាណិតអាសូរ និង​ភ័យរន្ធត់ ជាដើម​។ 
 
​រីឯ «​សង្វេគ​នាដកម្ម​» ចង់​សំដៅលើ ទំនាស់​ខាង​ផ្នែក​ចរិយា​ធម៌ រវាង​អំពី​ល្អ និង​អំពើអាក្រក់​។ ឧទាហរណ៍​៖ រឿងល្ខោន​កម្សត់ ជាប់ទាក់ទង​នឹង​ទំនាស់ ក្នុង​សា្ថ​ន​ភាព​ប្រថុចញ៉ុច ប្រផិតប្រផើយ ហើយ​នៅ​ចុងបញ្ចប់​នៃ​សាច់រឿង តួអង្គ​អាច​ដោះស្រាយ​បញ្ហា​បាន​។​
 
​ចំណែក «​ហាស​នាដកម្ម​» មានន័យថា ការ​សើច​សប្បាយ រីករាយ​។  ឧទាហរណ៍​៖ ប្រភេទ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា ផ្ទុះសំណើច  អាច​ទទួលបាន​ភាពសប្បាយ​រីករាយ​ផង និង​ទាំង​ការទិតៀន រិះគន់​ផង តាមរយៈ​នៃ​ការសម្តែង ការអធិប្បាយ ការ​ក្លែង​ធ្វើ​ពុត​, ធ្វើ​ពើ ធ្វើ​ល្ងីល្ងើ​របស់​ជន​ល្ងង់ខ្លៅ និង​តួ​ត្លុក និង​តួ​ក្រ​ម៉ាច់ ជាដើម​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com