ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ថ្ងៃ​សម្រាក​វិសមកាល​ទទួលបាន​សុខភាព គួរតែ​ធ្វើ​អ្វី​ខ្លះទៅ​?
13, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន អ្នកធ្វើដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​នឹង​អាចមាន​បញ្ហា​ឈឺក្រពះ និង​កូរពោះ ដែល​វា​ជាស​ញ្ញា​ប្រមាន​ញឹកញាប់​ពីរ​យ៉ាង​របស់​ការ​រាករូស​លើ​អ្នកធ្វើដំណើរ​កម្សាន្ត​ក្រៅប្រទេស​។ រឿង​ទាំងនេះ​ក៏​ច្រើនតែ​អាច​រំខាន​ដល់​ថ្ងៃ​សម្រាក​វិសមកាល​របស់​អ្នក​បានដែរ​។



ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​ខ្លះៗ​ដែល​អាច​ការពារ​អ្នក​ពី​ការ​រាករូស​ប្រភេទ​នេះ​បាន​៖
 
•​ ​ចូរ​ញ៉ាំ​ភេសជ្ជៈ​ជា​កំប៉ុង​បាន​ហើយ រួមទាំង​ទឹក​ធម្មតា​ដែរ​។ ចូរ​ពិនិត្យ​ឲ្យ​ច្បាស់​ថា កំប៉ុង​ទឹក​ទាំងអស់នោះ​មានការ​វិច​ខ្ចប់​ត្រឹមត្រូវ​ឬ​អត់​មុននឹង​ទិញ​យកមក​ទទួលទាន​
•​ ​ចូរ​កុំ​ញ៉ាំ​ការ៉េម​
•​ ​ចូរ​ញ៉ាំ​តែ​អាហារ​ឆ្អិន​ដែល​គេ​ធ្វើ​ឲ្យ​ញ៉ាំ​ក្តៅៗ​បាន​ហើយ​
•​ ​ចូរ​លាង​សម្អាត​ផ្លែឈើ និង​បន្លែ​ជាមួយ​ទឹកដប​ជានិច្ច​មុននឹង​ញ៉ាំ​
•​ ​ចូរ​ដុស​សម្អាត​ធ្មេញ​ជាមួយនឹង​ទឹកដប​
•​ ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​ប្រអប់ដៃ​ស្អាត​។ ចូរ​លាង​ឲ្យ​បាន​ញឹកញាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com