ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​ហូប​កាហ្វេ ផ្ទេរ​ចំណេះ​» ជា​វេទិកា​មនុស្ស​ចាស់ និង​យុវជន​ជួបគ្នា​ផ្លាស់ប្តូរ​បទពិសោធ​
12, Dec 2018 , 11:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក កុក ថា
រូបភាពពីហ្វេសប៊ុកលោក កុក ថា
​ភ្នំពេញ​៖ «​ហូប​កាហ្វេ ផ្ទេរ​ចំណេះ​» ជា​កម្មវិធី​ប្រចាំ​សប្តាហ៍​ដែល​ចូលរួម​ឥតគិតថ្លៃ​នេះ រៀបចំ​ដោយ​ហាង F Cafe ក្នុង​គោលបំណង​ចែករំលែក​ចំណេះ និង​បទពិសោធ​រវាង​មនុស្ស​ចាស់ និង​យុវជន តាមរយៈ​ប្រធានបទ​ផ្សេងៗ​ទាក់ទង​នឹង​សុខភាព​, ជំនួញ និង​បទពិសោធ​ជោគជ័យ​មួយចំនួន​។ លោក ប៊ូ សារឿន ជា​សមាជិក​ម្នាក់​ដែល​ផ្តួចផ្តើម​ឲ្យ​មានកម្ម​វិធី​នេះ បានបញ្ជាក់​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ថា​៖ «​​កម្មវិធី​នេះ ធ្វើ​ឲ្យ​អ្នកចូលរួម​ទទួលបាន​ព័ត៌មាន​, ចំណេះដឹង​, បទពិសោធ​ថ្មីៗ​»​។​



​ការចែករំលែក​ព័ត៌មាន និង​បទពិសោធ​ទូទៅ​ដល់​មនុស្ស​គ្រប់​វ័យ ជា​ចំណុច​សំខាន់​របស់​កម្ម​វី​ធី «​ហូប​កាហ្វេ ផ្ទេរ​ចំណេះ​» ដែលរៀបចំរៀងរាល់ថ្ងៃសៅរ៍។ លោក ប៊ូ សារឿន ជឿជាក់ថា ការចូលរួម​សិក្ខាសាលា​, ការជជែក​គ្នា​ក្រៅផ្លូវការ គឺជា​មធ្យោបាយ​ដែល​អាច​រៀនសូត្រ និង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ពីគ្នា​ទៅវិញទៅមក​។​ 

​សូម​អញ្ជើញ​ស្ដាប់​កិច្ចសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ប៊ូ សារឿន ជា​សមាជិក​នៃ​កម្មវិធី «​ហូប​កាហ្វេ ផ្ទេរ​ចំណេះ​» របស់​ហាង F Cafe ដូចតទៅ​៖ 


 

កម្មវិធី​នេះ បានធ្វើ​ឲ្យ​អ្នកចូលរួម​រៀនសូត្រ​បាន​ច្រើន​ពី​គន្លឹះ​សំខាន់ៗ តាមរយៈ​ប្រធានបទ​នីមួយៗ​ដែល​វាគ្មិន​ជា​អ្នកជំនាញ ឬ​បុគ្គល​ជោគជ័យ​បាន​ចែករំលែក​។ កម្មវិធី​ដែល​បើក​ដំណើរការ​ជិត​១​ឆ្នាំនេះ​ដោយ​ចូលរួម​ឥតគិតថ្លៃ​នេះ ធ្លាប់បាន​អញ្ជើញ​វាគ្មិន​ល្បីៗ​មក​ចែករំលែក ដូចជា ព្រះ​តេជគុណ គូ សុភាព​, លោក យ៉ង សាំង​កុមារ​, DJ NaNa, លោក ង៉ែត ជូ និង​បុគ្គល​ល្បី​ផ្សេងៗ​ទៀត​៕





© រក្សាសិទ្ធិដោយ thmeythmey.com