ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ការប្រណាំងកង់ភ្នំជុំចុងក្រោយនៅគិរីរម្យមានអ្នកចូលរួមប្រមាណ៣០០នាក់
12, Dec 2018 ,
10:19 pm
រូបភាព
×
ដោយ:
អត្តពលិកជាតិ និងអន្តរជាតិជិត៣០០នាក់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MTB Series 2018 ជុំចុងក្រោយនៅលើភ្នំគីរីរម្យ ដែលបានបញ្ចប់យ៉ាងជោគជ័យប្រកបដោយភាពសប្បាយរីករាយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុខ។ ចំនួននេះមានការកើនឡើង បើធៀបនឹងការប្រកួតជុំទី៤នៅភ្នំប្រសិទ្ធិ៍ ដែលមានប្រមាណជា១៥០នាក់។ ការប្រណាំងលើស្ថានភាពផ្លូវបត់បែនជាមួយឧបសគ្គឡើងចុះ អបដោយព្រៃប្រឹក្សា ពិសេសដើមស្រល់នៅសងខាងផ្លូវ បានក្លាយជាកត្តាទាក់ទាញដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍នេះ។
លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានវាយតម្លៃខ្ពស់ថា ការប្រកួតជុំចុងក្រោយនេះកីឡាករកីឡាការិនីមានសមត្ថភាព និងបច្ចេកកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងការប្រកួត៤ជុំកន្លងមក។ ការកើនឡើង ក៏ដោយសារការប្រកួតបានប្រព្រឹត្តទៅយ៉ាងរលូន ពុំមានបញ្ហាណាមួយកើតឡើងនោះទេ ទោះបីផ្លូវប្រណាំងមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយការប្រកួត លោកឧកញ៉ា វង្ស ខាន់ពៅ វាយតម្លៃដូច្នេះថា៖«ការប្រកួតជុំចុងក្រោយនៅគីរីរម្យ យើងសង្កេតឃើញថា ការរៀបចំមានលក្ខណៈល្អប្រសើរជាងមុខ ហើយការប្រកួតប្រព្រឹត្តទៅយ៉ាងរលូន ពិសេសសមត្ថភាព និងបច្ចេកទេសរបស់កីឡាករកីឡាការិនីមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ខ្ញុំគិតថា គីរីរម្យជាទីតាំងល្អជាងគេ គឺផ្លូវប្រណាំងមានស្ថានភាពល្អប្រសើរ និងខ្យល់អាកាសបរិសុទ្ធ ដែលអំណោយផលដល់កីឡាករកីឡាការិនី និងការរៀបចំ»។
ជាមួយភាពជោគជ័យនៅឆ្នាំនេះ អគ្គលេខាធិការខាងលើបានអះអាងថា លោកនឹងពង្រីកព្រឹត្តិការណ៍ប្រណាំងកង់ Cambodia MTB Series ឲ្យកាន់តែធំថែមទៀតនៅឆ្នាំក្រោយ ដោយលោកគ្រោងរៀបចំនៅបណ្តាខេត្តផ្សេងៗពីទីតាំងនៅឆ្នាំនេះ។ លោកបន្ថែមថា ការពង្រីកនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើទំហំនៃការឧបត្ថម្ភរបស់ដៃគូសហការ និងម្ចាស់ឧបត្ថម្ភ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រណាំងកង់ភ្នំ
គីរីរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម