កីឡាអន្តរជាតិ
អន្តរជាតិ
Keisuke Honda ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំខែ នៅ​លី​គ​កំពូល​អូស្ត្រាលី​
12, Dec 2018 , 7:39 pm        
រូបភាព
Keisuke Honda បានទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ខែតុលា និង​វិច្ឆិកា (PFA Player of the Month Award) បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្រុម Melbourne Victory នៃ​ក្របខណ្ឌ A-League របស់​អូស្ត្រាលី​។​


 
​ខ្សែបម្រើ​វ័យ ៣២ ឆ្នាំ ដែល​ទទួល​ការងារ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែរនោះ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ក្រុម Melbourne ឈ្នះ​បី​ប្រកួត​ជាប់​គ្នា ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​បណ្តោះអាសន្ន​ក្នុង​តារាង A-League រដូវ​កាល​នេះ ក្រោយ​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​៣​ដង ក្នុងការ​ប្រកួត​ទាំង​៧​លើក​។ ទាំង​៧​ប្រកួត Melbourne ឈ្នះ​៥ ចាញ់​២​លើក មាន​១៥ ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Perth Glory ចំនួន ២​ពិន្ទុ​។​


 
​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន AC Milan រូបនេះ បានទទួល​សំឡេងឆ្នោត​លើស​កីឡាករ Chris Ikonomidis របស់​ក្រុម Perth Glory និង Craig Goodwin របស់ Adelaide United ដើម្បី​ឈ្នះ​ពាន​កិត្តិយស​នេះ​។​
 
Honda បាន​ផ្លាស់​ពី​ក្លិប Pachuca នៃ​លី​គ​បាល់ទាត់​ម៉ិ​ក​ស៊ិ​ក​ទៅ​ចូលរួម​ជាមួយ Melbourne Victory នៅ​រដូវ​កាល​នេះ ដោយ​ចុះកិច្ចសន្យា​រយៈពេល​មួយឆ្នាំ​។ ក្រៅពី​មាន​អាជីព​ជា​កីឡាករ រូបគេ​ក៏ត្រូវ​ទទួលបន្ទុក​មើល​ការខុសត្រូវ​លើ​ក្រុម​រហស្សនាម​គៅ​ព្រៃ​កម្ពុជា​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com