ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
របាំផលិតអំបិល និងផលិតផលតំណាងខេត្តកំពត នឹងត្រូវបង្ហាញក្នុងបុណ្យសមុទ្រនៅកោះកុង
12, Dec 2018 ,
7:12 pm
រូបភាព
រូបភាពពីហ្វេសប៊ុកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពត
×
ដោយ:
កំពត៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត បានត្រៀមរៀបចំផលិតផលតំណាងខេត្ត និងរបាំផលិតអំបិល ដើម្បីទៅចូលរួមក្បួនព្យុះហយាត្រាបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៤-១៥-១៦ ខែធ្នូនេះ។ កញ្ញា ឆាំ មួយ អ្នកសម្តែងនៅក្បួនព្យះហយាត្រានោះបានឲ្យដឹងថា ផលិតផលតំណាងខេត្តដែលត្រូវយកទៅបង្ហាញនោះ រួមមាន ទុរេន, ដូង, ម្រេច, អំបិល, ស៊ីម៉ងត៍ និងរូបតំណាងឲ្យរង្វង់មូលទីរួមខេត្តកំពតផងដែរ។
ការហាត់សមក្បួនព្យុះហយាត្រា និងរបាំផលិតអំបិលដែលជារបាំតំណាងឲ្យខេត្តកំពត ធ្វើនៅក្នុងបរិវេណពហុកីឡាដ្ឋានខេត្ត កាលពីថ្ងៃទី១១ ធ្នូម្សិលមិញនេះ ក៏មានវត្តមានលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ចូលរួមត្រួតពិនិត្យផងដែរ។
ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន រំពឹងទុកថាក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០១៨ ក្រោមប្រធានបទ«ឆ្នេរស្អាត ពលរដ្ឋរមណីយ» នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច៩ម៉ឺននាក់។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសបុណ្យសមុទ្រផងដែរ ដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម