ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
អ្នកស្រី លី គឹម​ស្រេង ក្រោក​ម៉ោង​២​ទៅ​ទិញ​បន្លែ​មក​លក់​នៅលើ​កោះ​ទ្រង់ ផ្គត់ផ្គង់​ការសិក្សា​កូន​
13, Dec 2018 , 9:43 am        
រូបភាព
​ក្រចេះ​៖ ជា​រៀងរាល់ថ្ងៃ​អ្នកស្រី លី គឹម​ស្រេង ត្រូវ​ក្រោក​នៅ​ម៉ោង​២​យប់​ចេញទៅ​ទិញ​បន្លែ និង​សាច់ នៅ​ក្រុង​ក្រចេះ ដើម្បី​យកទៅលក់​នៅលើ​កោះ​ទ្រង់ ដែល​ស្ថិតនៅ​ទន្លេមេគង្គ ទល់មុខ​ក្រុង​ក្រចេះ​។ ចាប់ពី​ម៉ោង​៦​ព្រឹក អាជីវករ​រូបនេះ ដាក់លក់​បន្លែ​, សាច់ និង​នំចំណី​មួយចំនួន​នៅមុខ​ផ្ទះ ប៉ុន្តែ​ចាប់ពី​ម៉ោង​៨​ព្រឹក​ទៅ អ្នកស្រី​ចាប់ផ្ដើម​ចេញលក់​តាម​ម៉ូតូ​ទៅតាម​ផ្ទះ​របស់​អ្នកភូមិ​នៅ​ខាងកើត​កោះ​។ អ្នកស្រី គឹម​ស្រេង ប្រកប​របរ​នេះ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ និង​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់​កូន​ទាំង​២​នាក់​។ ក្នុង​មួយថ្ងៃ​ស្ត្រី​ដែល​លក់​ម្ហូប​តាម​ម៉ូតូ​រូបនេះ អាច​រកប្រាក់​ចំណូល​បាន​៥០​ទៅ​៦០​ម៉ឺន​រៀល ដោយ​ចំណេញ​បាន​ពី​៥​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល​។​



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ ThmeyThmey ជាមួយ​អ្នកស្រី លី គឹម​ស្រេង អ្នកលក់​បន្លែ​ម្ហូប​តាម​ម៉ូតូ​នៅលើ​កោះ​ទ្រង់ ខេត្តក្រចេះ​ដូចតទៅ​៖


 
​នៅលើ​កោះ​ទ្រង់ មាន​អ្នកលក់​ម្ហូប​តាម​ម៉ូតូ​ចំនួន​ពីរ​នាក់ គឺ​អ្នកស្រី គឹម​ស្រេង និង​អ្នកលក់​ម្នាក់ទៀត​។ អ្នកស្រី គឹម​ស្រេង លក់​នៅ​ផ្នែក​ខាងកើត និង​អ្នកលក់​ម្នាក់ទៀត លក់​នៅ​ខាងលិច​កោះ​ទ្រង់​។ រយៈពេល​២​ឆ្នាំ​ហើយ​ដែល​អ្នកស្រី គឹម​ស្រេង ប្រកប​របរ​នេះ​បានធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី​មាន​ជីវភាព​ធូរធារ​ជាង​មុន​។ បើទោះបី​ហត់នឿយ​ក៏ដោយ ប៉ុន្តែ​អ្នកស្រី​មាន​អាហារ​ហូប​គ្រប់គ្រាន់​តាមរយៈ​មុខរបរ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com