ជាតិ
បង្គា​ចាក់​ចាហួយ​បញ្ចូល ចំនួន​៣​គីឡូក្រាម ត្រូវ​កាំកុងត្រូល​ចាប់បាន​នៅ​ស្វាយរៀង
13, Dec 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល​ចាប់បាន បង្គា​ចាក់​បញ្ចូល​ចាហួយ ចំនួន​៣​គីឡូក្រាម នៅ​ផ្សារ​វាល​យន្ត ខេត្តស្វាយរៀង​។ នេះ​បើតាម​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​


 
 នៅ​ថ្ងៃទី​១៣​ខែធ្នូ មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​ចុះ​ត្រួតពិនិត្យ​ស្វែងរក​ទំនិញ​ខូចគុណភាព នៅ​ផ្សារ​វាល​យន្ត​ខេត្ត​ស្វាយ​។ ជា​លទ្ធផល​កាំកុងត្រូល​បាន​រកឃើញ​បង្គារ​ចំនួន​៣​គីឡូក្រាម មាន​ចាក់​ចាហួយ​បញ្ចូល​ក្នុង​បង្គា​ទាំងនោះ​។​
 
​មន្ត្រី​ជំនាញ បាន​ដកហូត និង​ដុត​កម្ទេចចោល​បង្គា​ទាំងនោះ និង​បាន​ណែនាំ​ដល់​អាជីវករ​ឲ្យ​គោរព​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល ទំនិញ និង​សេវា ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ប្រឈម​ចំពោះមុខ​ច្បាប់​៕

Tag:
 ស្វាយរៀង កាំកុងត្រូល​
  ផ្សារ​វាល​យន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com