ជាតិ
២៥ខេត្ត/រាជធានី
បុណ្យ​សមុទ្រ​៖ ឆ្នេរកែប​ជាប់ជ័យលាភី​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​ជាងគេ
13, Dec 2018 , 6:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ឆ្នេរ​ខេត្ត​កែប ទទួលបាន​ជ័យលាភី Beach Eco-Label ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​ជាងគេ​នៅ​កម្ពុជា​។ ជ័យលាភី​នេះ ត្រូវ​ប្រកាស​ក្នុង​សិក្ខាសាលា​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្តកោះកុង ដោយ​លោក​អភិបាលខេត្ត កែន ស​ត្ថា ទទួល​ជ័យលាភី​ដោយផ្ទាល់​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​


 
 
​ជ័យលាភី​នេះ ទទួលបាន​ការវាយតម្លៃ​ពី​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ។​
 

Tag:
 ឆ្នេរកែប
  បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com