ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូលចិត្ត​ញាំ “​ព​ពាយ​” ឬ​អត់​? បន្លែ​នេះ​ប្រសើរ​ណាស់​សម្រាប់​សុខភាព​រាងកាយ និង​សម្រស់​
07, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ព​ពាយ ជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឆ្ងាញ់​អាច​យកមក​ចម្អិន​ធ្វើ​ម្ហូប​បាន ឬ​ទទួលទាន​ទាំង​ឆៅ​បែប​បន្លែ​អន្លក់ ហើយ​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ បើទោះជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ធ្លាប់​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែល​មិន​ចាប់អារម្មណ៍​គិតដល់​ទេ​ថា ព​ពាយ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ និង​សម្រស់​បាន​!



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​បន្លែ​ព​ពាយ ៖
 
១. ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​
 
​ព​ពាយ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​វីតាមីន A​។ វីតាមីន​ទាំងពីរ​នេះ​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។ ហើយក៏​ជួយ​ទប់ស្កាត់​សញ្ញា​នៃ​ភាព​ចាស់​មុន​អាយុ​ដូចជា​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​ខ្សែលើ​ស្បែក​ផងដែរ​។​
 
២. រក្សា​ភាព​បន់​បែន​នៃ​ស្បែក​
 
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែលមាន​វត្តមាន​ក្នុង​ព​ពាយ​ជួយ​ធានា​ដល់​ការរក្សាបាន​នូវ​ភាព​បន់​បែ​ត​តឹង​ណែន​នៃ​ស្បែក និង​ថែមទាំង​ធ្វើ​ឲ្យ​ស្បែក​មើលទៅ​ក្មេង​ជាង​វ័យ​ទៀតផង​។
៣. ផ្ទុក​ជាតិ​កាឡូរី​ទាប​
 
​បន្លែ​ព​ពាយ​ខ្ចី​ចំនួន ១០០ ក្រាម មាន​ផ្ទុក​ជាតិ​កាឡូរី​ប្រមាណ​ជា ៤៩ កាឡូរី​ប៉ុណ្ណោះ​។ ដូច្នេះ​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​គួរ​រួមបញ្ចូល​បន្លែ​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៤. ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C
 
​ព​ពាយ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ប្រយុទ្ធប្រឆាំង​មេរោគ​ឆ្លង​ផ្សេងៗ​។ វា​ក៏​ជួយ​រក្សា​ការបត់បែន​នៃ​ស​សៃ​ឈាម និង​ការពារ​រាងកាយ​ពី​ជំងឺមហារីក​ផងដែរ​។​
 
៥. ជាតិ​រ៉ែ​ចាំបាច់ និង​វីតាមីន​
 
​ព​ពាយ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ចាំបាច់​ច្រើន​ប្រភេទ​សម្រាប់​រក្សាសុខ​ភាព​រា​ង​កាយ​ដូចជា ជាតិ​ដែក​, ម៉​ង់​កា​ណែ​ស​, ជាតិ​ទង់ដែង​, ជាតិ​កាល់ស្យូម​, ផូស្វ័រ និង​ម៉ាញ៉េ​ស្យូ​ម​។ ព​ពាយ​ថែមទាំង​ជា​ប្រភព​នៃ​វីតាមីន A សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ទប់ស្កាត់​ការបំផ្លាញ DNA​។ វីតាមីន​សំខាន់​នេះ​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​, អារម្មណ៍ និង​ថាមពល​កាន់តែ​មាន​ភាព​ប្រសើរឡើង​។​
 
៦. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ Folate
 
​ព​ពាយ ជា​ប្រភព​សម្បូរបែប​នៃ​ជាតិ Folate ដែល​ចាំបាច់​សម្រាប់​ដំណើរការ​សំយោគ DNA និង​ការបែងចែក​កោសិកា​។ ចំពោះ​ស្ត្រី​ការទទួល​ទាន​ជាតិ Folate គ្រប់គ្រាន់​កំឡុងពេល​មាន​ផ្ទៃពោះ​អាចជួយ​ទប់ស្កាត់​បញ្ហា​ខូចខាត​ស​សៃ​ប្រសាទ​នៃ​ទារក​ទើបនឹង​កើត​។​
 
៧. សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​
 
​ព​ពាយ មាន​ផ្ទុក​បរិមាណ និង​ប្រូតេអ៊ីន​ដែលមាន​គុណភាព​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​មិន​ចាញ់​ទឹកដោះគោ​ស្រស់​ឡើយ​។​
 
៨. មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អៗ​
 
​ព​ពាយ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​រឹងមាំ​។​
 
៩. សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​
 
​ព​ពាយ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម និង​ផូស្វ័រ ដែល​ជួយ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ ហើយ​ថែមទាំង​បង្កើន​ស្ដារ​ថាមពល​ឡើងវិញ​ចំពោះ​អ្នក​ដែល​កំពុង​ឈឺ​ខ្សោយកម្លាំង​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com