ជាតិ
សេដ្ឋកិច្ច
EU នឹងផ្តល់ជំនួយឥតសំណងជិត១០០លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យជលផលកម្ពុជា
× ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បានប្រកាសជាផ្លូវការលើការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ក្នុងទំហំទឹកប្រាក់៨៧លានអឺរ៉ូ(ជាង៩៨.៨១៨.៩៥០ដុល្លារអាមេរិក)។ ជំនួយនេះបានពីសហគមន៍អឺរ៉ុប(EU) ដែលគ្រោងនឹងចុះហត្ថលេខានាពេលខាងមុខ សម្រាប់អភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន CAPFISH - Capture។
ការប្រកាសនេះ បានធ្វើឡើង ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ លោក វេង សាខុន ក្នងពេលចុះពិនិត្យលើការប្រមូលផលត្រីនៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៣ធ្នូ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅក្នុងដំណើរចុះពិនិត្យរួមគ្នាលើការប្រមូលផលត្រីនៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងចំនួនទឹកប្រាក់ ២៥លានអឺរ៉ូ (ជាង២៨លានដុល្លារអាមេរិក) សម្រាប់កម្មវិធីជំរុញវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន សំដៅដល់ការអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ៕
Tag:
សេដ្ឋកិច្ច
ជំនួយ
ជលផល
នេសាទ
EU
© រក្សាសិទ្ធិដោយ thmeythmey.com