អន្តរជាតិ
ព័ត៌មានថៃ៖ ខ្មែរ២នាក់ស្លាប់ និង៨នាក់របួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប្រភពព័ត៌មាន Workpoint News
× ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅប្រទេសថៃ បានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ និង៨នាក់ទៀតរងរបួសធ្ងន់។ សារព័ត៌មានថៃមួយ ឈ្មោះ Workpoint News បានចុះផ្សាយនៅថ្ងៃទី១៤ធ្នូនេះថា ជនរងគ្រោះទាំងនោះ គឺជាពលករខ្មែរ ដែលទៅបម្រើការងារនៅប្រទេសថៃ។
ប្រភពដដែល បន្តថា ពលករខ្មែរទាំងនោះ ត្រូវបានថៅកែអនុញ្ញាតឱ្យវិលមកលេងស្រុកកំណើត ហើយក៏បានជួលរថយន្តមួយគ្រឿង ធ្វើដំណើររួមគ្នា។ លុះមកដល់ចំណុចសង្កាត់ ប្រាក់ខ្វាន់ ទីរួមខេត្តស្រះកែវ រថយន្តនោះ បានជ្រុលចង្កូតទៅបុកដើមឈើនៅជាយផ្លូវ បណ្ដាលឲ្យរថយន្តនោះដាច់មួយកំណាត់។
ប្រភពពីWorkpoint News
សារព័ត៌មានថៃខាងលើ បញ្ជាក់ថា ពលករខ្មែរទាំងនោះ មិនទាន់បានដឹងអត្តសញ្ញាណលម្អិតនៅឡើយទេ ដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តស្រះកែវ និងរង់ចាំទាក់ទងរកសាច់ញាតិទៅទទួល៕
Tag:
សង្គម
គ្រោះថ្នាក់
ចរាចរណ៍
ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com