ជាតិ
អគ្គិសនី​កម្ពុជា ផ្អាក​ចរន្ត​ភ្លើង ក្នុង​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ ដល់​ថ្ងៃទី​១៦​ធ្នូ
14, Dec 2018 , 10:19 pm        
រូបភាព
រូបភាព បានពីEDC
រូបភាព បានពីEDC
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ចរន្ត​ភ្លើង ក្នុង​សង្កាត់​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៤ ដល់​១៦​ធ្នូ​។ ការផ្អាក​នេះ នឹងត្រូវ​អនុវត្ត​ចាប់​ឡើង​ចាប់​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ដើម្បី​ជួសជុល និង​ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​ថ្មី​មួយចំនួន​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​EDC  តំបន់​ភ្លើង​ដែល​ត្រូវ​ផ្អាក​នៅ​ថ្ងៃទី​១៤​ធ្នូ មាន តំបន់​ភ្លើង ប​.​ត​០៨៧ ក្នុង​សង្កាត់​វត្តភ្នំ តំបន់​ភ្លើង​លេខ ប​.​ត​៦៧២ ក្នុង​សង្កាត់​ចោមចៅ​៣ និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​ទី​២​។​
 
​តំបន់​ភ្លើង ប​.​ត​១២០​ក្នុង​សង្កាត់​វត្តភ្នំ  និង​តំបន់​ភ្លើង​មួយចំនួន ក្នុង​សង្កាត់​ឃ្មួញ សង្កាត់​កា​កាប​១-២ សង្កាត់​កន្ទោក ត្រូវបាន​ផ្អាក​ចរន្ត​ភ្លើង​នៅ​ថ្ងៃទី​១៥​ធ្នូ​។ 
 
​ដោយឡែក​តំបន់​ភ្លើង​លេខ​P១៥១៥, P២០៤១ ក្នុង​សង្កាត់​ដង្កោ និង​សង្កាត់​ព្រៃ​ស តំបន់​ភ្លើង​លេខ P១៣១៤, P១៣១៥, P១៤៦, P១២០៩៧ ក្នុង​សង្កាត់​ឃ្មួញ សង្កាត់​ព្រែក​ព្នៅ និង​តំបន់​ភ្លើង P១២២, P ២២៧៥, P២២៧៧ ក្នុង​សង្កាត់​ក្បាលកោះ ត្រូវ​ភ​ផ្អាក​ភ្លើង​នៅ​ថ្ងៃទី​១៦​ធ្នូ ៕
 

Tag:
 ភ្លើង​
  អគ្គិសនី​
  សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com