ជាតិ
សង្គមជាតិ
ខ្លាឃ្មុំខាំសត្វគោមួយក្បាលងាប់ នៅខេត្តបាត់ដំបង រូបភាពពីក្រសួងបរិស្ថាន
× បាត់ដំបង៖ សត្វគោមួយក្បាលរបស់អ្នកភូមិត្រូវបានគេប្រទះឃើញងាប់ ដោយសារតែសត្វខ្លាឃ្មុំខាំ។ នេះបើតាមមន្ទីរបរិស្ថានខត្តបាត់ដំបង។
មូលហេតុដែលសមត្ថកិច្ចសន្និដ្ឋានថា ជាសត្វឃ្មុំខាំនេះ ដោយសារសមត្ថកិច្ចបានប្រទះឃើញមានដានជើងរបស់ខ្លាឃ្មុំនៅលើដី និងមានរោមខ្លាឃ្មុំជាប់ស្នាមរបួសនៅត្រង់បំពង់កក្រោម និងខ្ទង់ច្រមុះសត្វគោ។ សត្វគោដែលងាប់នេះ គឺមានម្ចាស់ឈ្មោះ ស៊ុន ភាព ដែលជាអ្នករស់នៅក្នុងភូមិស្ទឹងតូច ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែឆ្នូ។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន។
រូបភាពពីក្រសួងបរិស្ថាន
នៅក្នុងតំបន់ធម្មជាតិខេត្តបាត់ដំបង ជាជម្រករស់នៅរបស់ហ្វូងខ្លាឃ្មុំព្រៃ ដែលខ្លះមានទំងន់ចាប់ពី១៤០គីឡូក្រាម។ លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន បញ្ជាក់ថា តំបន់ការពារនិងអភិរក្សធនធានធម្មជាតិ បានល្អប្រសើរក្នុងរយៈពេល១០កន្លងមកនេះ ។ជាពិសេសនៅក្នុងខេត្តបាត់ដំបង មានវត្តមានសត្វព្រៃកើនឡើងច្រើន ដូចជាសត្វខ្លាឃ្មុំ និងខ្លារខិន។ នេះបើតាមការសង្កេតមើលពីកាមេរ៉ាសុវត្ថិភាពដែលដាក់នៅក្នុងព្រៃតំបន់ធម្មជាតិ។
រូបភាពពីក្រសួងបរិស្ថាន
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានបានបង្កើត និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៥១កន្លែង ប្រកបដោយប្រសិទ្ឋភាព និងល្អប្រសើរ លើផ្ទៃដីប្រមាណ៧,៥លានហិកតា ដើម្បីឃ្លាំមើល និងការពារសត្វព្រៃ៕
រូបភាពពីក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com