ជាតិ
ត្រីឆ្អើរ​អ្នកភូមិ​ព្រែក​ក្មេង មួយ​ចង្កា​ក់​មាន​២២​ត្រី តម្លៃ​៥០០​រៀល​
22, Dec 2018 , 7:59 pm        
រូបភាព
​សក​មុ្ម​ភាព​ឆ្អើរត្រី​របស់​អ្នក​ភូម​ព្រែ​ក្មេង​។ រូបភាព​៖ ឈុត​ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​សក​មុ្ម​ភាព​ឆ្អើរត្រី​របស់​អ្នក​ភូម​ព្រែ​ក្មេង​។ រូបភាព​៖ ឈុត​ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​នៅក្នុង​ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល ដែលជា​ទូទៅ អ្នកភូមិ​មានមុខរ​បរជា​អ្នកនេសាទ អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ និង​កសិករ​ធ្វើស្រែ​ចំការ​។ នៅក្នុង​រដូវ​សម្បូរ​ត្រី​នេះ ក្នុងភូមិ​ទាំង​មួល ហាក់​ពេញនិយម​ផលិត​ត្រីឆ្អើរ​ផងដែរ ក្រៅពី​របរ​ចិញ្ចឹម​ត្រី​ឆ្តោ នេសាទ និង​ធ្វើ​ស្រែចំការ​។ នៅក្នុង​ភូមិ គេ​សង្កេតឃើញ​មាន​ផ្សែងហុយ​ទ្រលោម​ចេញ​សឹង​ពី​គ្រប់​ផ្ទះ​។

 
​ទាំងនោះ គឺជា​ផ្សែង​ដែល​ចេញពី​ចង្អើរ​ត្រីឆ្អើរ​។ ត្រី​ដែល​ពួកគាត់​យកទៅ​ផលិត​ជា​ត្រី​ឆ្នើ​រ គឺ​ពពួក​ត្រី​រៀល (Gymnostomus spp.) និង​ពពួក​ត្រី​ស្លឹក​ឬ​ស្សី (Paralaubuci spp.)​។ អ្នកភូមិ បាន​ចេញទៅ​នេសាទ​ដោយ​ខ្លួនឯង នៅតាម​បឹង និង​ព្រែក យក​ត្រី​មក​ឆ្អើរ​។ ប៉ុន្តែ អ្នកភូមិ​ខ្លះ ដែល​មិនបាន​ទៅ​នេសាទ​ដោយ​ខ្លួនឯង ពួកគាត់​បាន​ទិញ​ត្រី​ពី​ឈ្មួញកណ្តាល ដែល​ដឹក​តាម​រថយន្ត​ភិ​ក​អាប់ យកមក​លក់​ដល់​មុខផ្ទះ​។ ជាទូទៅ វា​ជា​ប្រភេទ​ត្រី​ស្លឹក​ឬ​ស្សី​តូច ដែល​កាត់​ក្បាល​យក​អាចម៍​ចេញរួច​ហើយ​។ 
 
​ត្រី​ទាំងនោះ មាន​ប្រភព​មកពី​ខេត្តកំពង់ឆ្នាំង​។ ឈ្មួញ​លក់​ឲ្យ​អ្នកភូមិ​ក្នុងតម្លៃ ៣៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ការងារ​បន្ទាប់ គឺ​ពួកគាត់​ត្រូវ​ដោតត្រី​ជា​ចង្កា​ក់​ដើម្បី​ឆ្អើរ​។ ក្នុង​មួយ​ចង្កាក់ ឬមួយ​ក្រាស់ មាន​ចំនួន ២២​ត្រី​។ អ្នកភូមិ​មួយចំនួន​តួច ដែល​ពុំមាន​លទ្ធភាព​ទិញ​ត្រីឆ្អើរ​ដោយ​ខ្លួនឯង ពួកគាត់​ដើរ​ស៊ីឈ្នួល​ដោត​ចង្កាក់​ត្រីឆ្អើរ​ឲ្យ​គេ​។ ក្នុង​មួយ​ចង្កាក់ ពួកគាត់​ទទួលបាន​ប្រាក់កម្រៃ​៥០​រៀល ឬ​១០​ចង្កា​ក់ ៥០០​រៀល​។ ផលិតផល​សម្រេច​ជា​ត្រីឆ្អើរ​រួច ពួកគាត់​អាច​លក់​ចេញ​វិញ មួយ​ចង្កាក់​ក្នុងតម្លៃ ៥០០​រៀល​។ ក្នុងនោះ ឈ្មួញកណ្តាល ដែល​យក​ត្រី​ស្រល់​ទៅ​លក់​ឲ្យ​អ្នកភូមិ​នោះ ក៏​រង់ចាំ​ទទួល​ទិញយក​វិញ​ដែរ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com