ជាតិ
ខេត្ត​៦​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​ដល់​១៧-១៩​អង្សា​សេ នៅ​ថ្ងៃទី​៣០​ធ្នូ​
22, Dec 2018 , 10:59 pm        
រូបភាព
បុរសចំណាស់អ្នក​រត់ស៊ីក្លូម្នាក់​នារដូវរងា។ រូបថត AFP
បុរសចំណាស់អ្នក​រត់ស៊ីក្លូម្នាក់​នារដូវរងា។ រូបថត AFP
​ភ្នំពេញ​៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​បៃ​លិ​ន នឹង​ចុះ​ត្រជាក់ ក្នុង​សីតុណ្ហភាព ១៧-១៩​អង្សា​សេ នៅ​ថ្ងៃទី​៣០​ធ្នូ​។ ការចុះ​ត្រជាក់​បែបនេះ ដោយសារ ជ្រលង​សម្ពាធ​ខ្ពស់ និង​ខ្យល់មូសុង​ឦសាន នឹង​បង្កើត​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​២២​ធ្នូ ក្រៅពី​ខេត្ត​ទាំង​៦​ខាងលើ ក៏មាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប សៀមរាប កំពង់ធំ កោះកុង និង​ក្រចេះ  មាន​សីតុណ្ហភាព​ទាប ពី​២០-២២​អង្សា​សេ​។​
 
​ដោយឡែក នៅ​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួនទៀត ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល ភាគ​ខាងកើត និង​និរតី មាន​សីតុណ្ហភាព​ទាប ពី​២១-២៣​អង្សា​សេ និង​អាចមាន​ភ្លៀង​ធ្លាក់​នៅពេល​យប់​ផងដែរ​។ 
 
​ជាមួយគ្នានេះ ក្រសួង​បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​កងទ័ព​ដែល​ឈរជើង នៅ​តំបន់​ជួរ​ភ្នំ​ដងរែក បង្កើត​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​អាកាសធាតុ​ដែល​ត្រជាក់​នេះ​៕ 

Tag:
 ​អាកាសធាតុ​
  ត្រជាក់​
  មូល​សុង​ឦសាន​
 ​មណ្ឌលគិរី​
 ​រតនគិរី​
 ​ស្ទឹងត្រែង​
 ​ព្រះវិហារ ឧ​ត្ត​រ​មានជ័យ​
 ​ខេត្ត​បៃ​លិ​ន
© រក្សាសិទ្ធិដោយ thmeythmey.com