ជាតិ
សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​«​ព្រែក​ទាល់​»​កើនឡើង​៣០​ភាគរយ​
26, Dec 2018 , 9:19 pm        
រូបភាព
រូបភាពពីAKP
រូបភាពពីAKP
​ភ្នំពេញ​៖ តំបន់​អភិរក្ស «​ព្រែក​ទាល់​» ដែលមាន​ទីតាំងនៅ​កណ្តាល​បឹង​ទន្លេសាប ខេត្តបាត់ដំបង មាន​សត្វ​ស្លាប​១១០​ប្រភេទ​រស់នៅ​ទីនោះ និង​បាន​កើនឡើង​៣០​ភាគរយ ក្នុង​ឆ្នាំ​២០១៨ បើ​ធៀប​ទៅនឹង​២​ឆ្នាំ​មុខ​។ នេះ​បើតាម​សារព័ត៌មាន​ជាតិ​(AKP)​។​

 
​លោក កប បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​និយាយថា ការកើនឡើង​នេះ ដោយសារ​នៅ​តំបន់​នេះ ប្រមូលផ្តុំ​សត្វ​ស្លាប​នានា​មក​រស់នៅ​។ ម្យ៉ាងវិញទៀត នៅ​តំបន់​ទីនេះ​សម្បូរ​ទៅ​ត្រី ដែលជា​ចំណី​របស់​បក្សី​ទាំងនោះ​។ 


រូបភាពពីAKP
 
​លោក​បាន​បញ្ជាក់ថា សត្វ​ស្លាប​ដែលមាន​រស់នៅក្នុង​តំបន់​អភិរក្ស​នេះ​តែម្តង បាន​កើន ២០​ភាគរយ បាន​ពី​ការបន្ត​ពូជ និង​១០​ភាគរយ​ទៀត បានមកពី​ការ​ចូលមក​រស់នៅ​ពី​តំបន់​ផ្សេងៗ​៕
 

Tag:
 ​ជាតិ​
  សត្វ​ស្លាប​
 ​អភិរក្ស​
  តំបន់​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com